សេដ្ឋកិច្ច
ផ្សារសិនជូរី ផ្លាហ្សា នឹងក្លាយជាទីតាំងកត់សម្គាល់ថ្មីបែបទំនើបចម្រុះ ដែលនឹងបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះសូមអាជីវករទាំងអស់ប្រញ៉ាប់រៀបចំឲ្យបានរៀបរយ!
ថ្មីៗកន្លងទៅនេះ ផ្សារ សិនជូរី ផ្លាហ្សា (CENTURY PLAZA)បានប្រកាសថា គម្រោងនេះនឹងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ថ្មី ប្លែក ហើយគ្រោងនឹងបើកដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ២០២៤។ ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់គួរតែចាប់ផ្តើមរៀបចំតូបលក់ដូរជាបន្ទាន់ដែលមានដូចជា៖ ការតុបតែង រៀបដាក់ទំនិញជាដើម។ ការបើកដំណើរការសាកល្បងពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះវាមិនត្រឹមតែបង្ហាញពីការគាំទ្ររបស់ពួកយើង ទៅកាន់អតិថិជនប៉ុណ្ណោះទេ វាក៏ដើម្បីធានាបាននូវការបង្ហាញដ៏ល្អឥតខ្ចោះនៅក្នុងពិធីសម្ពោធផ្លូវការផងដែរ។
យើងសង្ឃឹមថាតាមរយៈការបើកដំណើរការសាកល្បងនេះ គឺជាឱកាសបង្ហាញពីប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់យើងចំពោះអតិថិជន និងជំរុញឱ្យពួកគេមានទំនុកចិត្តកាន់តែល្អចំពោះអនាគតរបស់គម្រោងផ្សារសិនជូរី ផ្លាហ្សា។
គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ ក្នុងនោះ៣០%ជាតំបន់បៃតង វានឹងក្លាយជាទីតាំងសម្គាល់ថ្មីក្នុងរាជធានីភ្នំពេញ។ ផ្ទៃក្រឡាសំណង់សរុប៥០,០០០ម៉ែត្រការ៉េ មាន៩ជាន់ ដែលគ្របដណ្តប់មុខងារជាច្រើនដូចជាជាន់លក់ទំនិញរាយ កន្លែងកម្សាន្ត និងម្ហូបអាហារ។ ផ្សារកសិកម្មមានអាជីវករជាង ១,០០០នាក់ ខណៈដែលជាន់ទី១ និងជាន់ទី២ មានតូបអាជីវកម្មលក់ដុំ និងរាយ ហើយជាន់ទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ភោជនីយដ្ឋាន និងកន្លែងកម្សាន្តរបស់កុមារ ដោយផ្តល់ទីតាំងល្អសម្រាប់អ្នកជួលថ្មីដែរ។ ម្យ៉ាងវិញទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការងារតុបតែង និងជៀសវាងភាពយឺតយ៉ាវទាំងនេះដូច្នេះនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកជួលនានាដើម្បីបញ្ចប់ការងារតុបតែង និងទទួលបានជំនួយបច្ចេកទេសពីក្រុមការងារវិស្វករបន្ថែមឲ្យទាន់ពេលវេលា។ អំឡុងពេលនៃការតុបតែងសាងសង់នេះដែរ ក្រុមការងារវិស្វកម្ម និងបច្ចេកទេសរបស់សិនជូរី ផ្លាហ្សា នឹងផ្ដល់ការគាំទ្រពេញទំហឹងទៅដល់ម្ចាស់អាជីវកម្ម ថែមទាំងជួយសម្របសម្រួលបំពេញការងារមួយចំនួនទៀតផង។ នៅពេលដែលម្ចាស់អាជីវកម្ម និងអ្នកជួលតុបតែងកន្លែងអាជីវកម្មរបស់ពួកគេ ក្រុមការងារវិស្វកររបស់សិនជូរី ផ្លាហ្សា ក៏បាននិងកំពុងបញ្ចប់ការងារតុបតែងផ្សារទំនើបទាំងមូលដូចគ្នា។
ចំពោះដំណាក់កាលប្រគល់ផ្នែកផ្សារទំនើបកំពុងតែប្រព្រឹត្តទៅនៅក្នុងទីតាំងផ្សា សិនជូរី ផ្លាហ្សា ជំរុញឱ្យអាជីវករចាត់វិធានការជាបន្ទាន់ ដើម្បីរៀបចំតុបតែងកន្លែងទុកដាក់ទំនិញជាដើម។ ការបង្ហាញដ៏ល្អឥតខ្ចោះនៅក្នុងពិធីសម្ពោធដ៏ធំនេះ នឹងទាក់ទាញភ្ញៀវជាអតិថិជនកាន់តែច្រើនមកកាន់ទីតាំងថ្មីរបស់ពួកយើង ។
អំពី សិនជូរី ផ្លាហ្សា (CENTURY PLAZA)
ការរចនា និងអាជីវកម្មរបស់សិនជូរី ផ្លាហ្សា ខុសពីមជ្ឈមណ្ឌលផ្សារទំនើបធម្មតាដទៃទៀតក្នុងទីក្រុងភ្នំពេញ។ យើងរួមបញ្ចូលលក្ខណៈនៃផ្សារកសិកម្មបែបប្រពៃណីជាមួយនឹងការលក់ដុំនិងរាយ និងការកម្សាន្តបែបសម័យទំនើប បង្កើតបានជាមណ្ឌលពាណិជ្ជកម្មចម្រុះដ៏ប្លែកថ្មីមួយ។
ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា សិនជូរី ផ្លាហ្សាត្រូវបានគ្រោង និងអនុវត្តយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ ក្នុងគោលបំណងលើកកម្ពស់មុខមាត់ទីក្រុង សោភ័ណភាពបរិស្ថានទីក្រុង និងគុណភាពការរស់នៅរបស់ប្រជាជន។ ហើយសិនជូរី ផ្លាហ្សាដែលជាទីតាំងសម្គាល់ថ្មីក្នុងរាជធានីភ្នំពេញ នឹងក្លាយជាស្តង់ដារគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ឡើងវិញពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ។
សិនជូរី ផ្លាហ្សា បូកបញ្ចូលផ្នែកសំខាន់របស់ទីផ្សារកសិកម្មក្នុងស្រុក ជាមួយការទិញទំនិញ លក់ដុំ កន្លែងកម្សាន្ត ការិយាល័យនិងសណ្ឋាគារបែបប៊ូទិកជាដើម ដែលផ្តល់នូវទីតាំងដើរទិញឥវ៉ាន់គ្រប់ប្រភេទ កន្លែងលំហែអារម្មណ៍និងកម្សាន្តដ៏ល្អសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍។ សិនជូរី ផ្លាហ្សានឹងផ្តល់នូវភាពងាយស្រួល ផាសុកភាព និងភាពរីករាយ រួមជាមួយនឹងបទពិសោធន៍តែមួយគត់នៃវប្បធម៌កម្ពុជា។
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ