Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង២០០លានដុល្លារពីការនាំចេញកង់នៅក្នុងឆមាសទី១

បានផុស

នៅ

កម្ពុជា​រកចំណូល​បានជាង​ ​២០៥​​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កង់​ ​និង​កង់​អគ្គិសនី​ទៅកាន់​ទី​ផ្សារ​បរទេស​ក្នុងឆមាស​ទី​១​កន្លងមកនេះដោយ​ថយ​ចុះជាង​ ​៣៨​ ​ភាគរយ​ ​ពី​៣៣២ លាន​ដុល្លារ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញលើកឡើងអំពីការរឹតបន្តឹងការចំណាយរបស់ប្រជាជននៅទីផ្សារនាំចេញ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ផលិតផលកង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែលោកបានថ្លែងថា ការនាំចេញកង់នេះបានធ្លាក់ចុះដោយសារកត្តាខាងក្រៅចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ។

លោកបានថ្លែងថា៖«ដោយសារការផលិតកង់នៅស្រុកយើងគឺយើងផលិតកង់ដែលមានគុណភាពនិងមានតម្លៃថ្លៃគួរសម។ ដូច្នេះនេះពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ វាពិតណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញកង់របស់យើងផងដែរ»។

លោក​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ធ្លាប់បាន​មានប្រសាសន៍ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ​ខណៈ​ដែល​តម្រូវ​ការ​ ​និង​ការ​បញ្ជាទិញ​ផលិតផល​មិនមែន​កាត់​ដេរ​មានការ​កើន​ឡើង​។​

​លោក​ ​ហេង​ ​សុខ​គង់​ ​បាន​​ថា​៖«​ឧស្សាហកម្ម​ផលិត​កង់​គឺជា​ផលិតផល​នាំចេញ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ ​ទៅកាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ​ដែល​កង់​ផលិត​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រជាប្រិយភាព​»។​

បើតាមលោក ហេង សុខគង់ មុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិនតៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២០មក គឺកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ ១១%។ លោក ចាត់ទុកថា ឧស្សាហកម្មផលិតកង់របស់កម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញកំណើនចំណូលចូលជាតិយ៉ាងច្រើន ដើម្បីការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

ទី​ផ្សារ​សំខាន់​ៗ​សម្រាប់​ផលិតផល​កង់​របស់​កម្ពុជា​ ​គឺ​សហរដ្ឋអាមេរិក​ ​អាល្លឺម៉ង់​ ​អង់គ្លេស​ ​ជប៉ុន​ ​ចិន​ ​បណ្តា​ប្រទេស​អា​ស៊ាន​ បែ​ល​ហ្ស៊ិ​ក​ ​ហូឡង់​ ​អូ​ទ្រី​ស​ ស៊ុ​យ​អែ​ត​ ​ដា​ណឺ​ម៉ាក​ ​អូស្ត្រាលី​ ​ឆេ​ក​ ​អ៊ីតាលី​ កូឡុំ​ប៊ី​ ​កូរ៉េ​ខាងត្បូង​ អេស្ប៉ា​ញ​ ស្លូវេ​នី​ ​និង​កាណាដា​។​

បច្ចុប្បន្ននេះ​ ​មាន​ក្រុមហ៊ុន​ចំនួន​៥​បាន​ដំឡើង​កង់​សម្រាប់​ការនាំចេញ​។​ ​ក្រុមហ៊ុន​ទាំងនោះ​រួម​មាន​ ​ក្រុមហ៊ុន​Ever​grand​ ​Bicycle​ (​Cam​bo​d​i​a​) ​ក្រុមហ៊ុន​ ​Speed​t​e​c​h​ ​Industrial​ ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​Smart​ ​T​e​c​h​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​A​ ​and​ J (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​និង​ ​ក្រុមហ៊ុន​ X​D​S ​Bicycle​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​។​

​ក្រុមហ៊ុន​ ​L​in​g​rich​ ​Bicycle​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​ ​ត្រូវ​បាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​អនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កង់​ ​កង់​អគ្គិសនី​ ​និង​គ្រឿងបន្លាស់​កង់​ ​ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​តាយ​សេង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​។​ ក្រុមហ៊ុន​នេះ​ ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៧​.​២​ ​លាន​ដុល្លារ​អាមេរិក​ ​ដោយ​បង្កើត​ការងារ​បាន​ចំនួន​ ​៦​.​២​៥​០​ ​កន្លែង​។​

​ផលិតផលកង់​បាន​ក្លាយ​ជា​ផលិតផល​ផលិត​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ជាមួយនឹង​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​និង​ផលិតផល​   កសិកម្ម​។​ លើសពីនោះទៅទៀត កង់​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ ​ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​និង​ប្រព័ន្ធ​ប្រទេស​ដែល​ទទួល​បាន​ឋានះ​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​ជាដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

Jeon Ji Hyun
ជីវិតកម្សាន្ដ៣ នាទីutes មុន

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​អ្នក​គ្រូ​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​​ចាក់​សម្លាប់សិស្ស​​​កុមារី​អាយុ​​ទើប​៨​ឆ្នាំ​​​​នៅ​កូរ៉េខាងត្បូង​

នយោបាយ៥ នាទីutes មុន

សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»

ជីវិតកម្សាន្ដ៨ នាទីutes មុន

បង្ហាញស្ថានភាពរបស់ នាយ កុយ ពេលនេះ បន្ទាប់ពីវះកាត់ ដុំសាច់ក្នុងក្រពះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម