ព័ត៌មានជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាបដិសណ្ឋារកិច្ចអាមេរិក Vemanti Group ពង្រីកអាជីវកម្មមកកម្ពុជា
ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានពីរផ្សេងទៀតគឺថៃ និងហ្វីលីពីន ដែលក្រុមហ៊ុន Vemanti Group, Inc. មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសពីការពង្រីកប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន VinHMS Pte ក្នុងការពង្រីកវត្តមានផ្នែកបច្ចេកវិទ្យាបដិសណ្ឋាកិច្ចមកកាន់តំបន់នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី១៨ខែកក្កដានេះ ជាមួយនឹងផែនការមកកាន់តំបន់ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន VinHMS ដំណើរការនៅក្នុងប្រទេសចំនួនប្រាំគឺ សិង្ហបុរី វៀតណាម កម្ពុជា ថៃ និងហ្វីលីពី។

សម្រាប់ប្រទេសកម្ពុជា VinHMS សហការជាមួយក្រុមហ៊ុន Elite Hospitality and Management (EHM) ដើម្បីបង្កើនប្រតិបត្តិការបដិសណ្ឋារកិច្ចរបស់ពួកគេជាមួយនឹងដំណោះស្រាយឌីជីថលកម្រិតខ្ពស់សម្រាប់ការផ្តោតលើភាពប្រណីត ដោយចាប់ផ្តើមអនុវត្តន៍ជាមួយសណ្ឋាគារ Caravan ក្នុងរាជធានីភ្នំពេញ។
លោក Hoang Eric Nguyen នាយកប្រតិបត្តិនៃក្រុមហ៊ុន Vemanti បានលើកឡើងថា៖«យើងពិតជាសប្បាយចិត្តចំពោះការបោះជំហានមួយនេះ ដែលជាការឆ្លើយតបទៅនឹងកំណើននៃវិស័យនេះនៅក្នុងតំបន់ ។ ការពង្រីកវត្តមានរបស់យើងមកកាន់ប្រទេស កម្ពុជា ថៃ និងហ្វីលីពីនគឺស្របតាមចក្ខុវិស័យរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយបដិសណ្ឋារកិច្ចដ៏ទំនើបនៅទូទាំងអាស៊ីអាគ្នេយ៍។ តាមរយៈការប្រើប្រាស់ផ្លេតហ្វម CiHMS ដ៏ពេញនិយមរបស់យើង យើងមានគោលបំណងក្នុងការចូលរួមលើកកម្ពស់និងការរីកចម្រើនដល់ប្រតិបត្តិករក្នុងស្រុក»។

Elite Hospitality and Management (EHM) គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយបម្រើលើសេវាគ្រប់គ្រងលើសណ្ឋាគារ និងរមណីយដ្ឋានប្រណីតៗ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កើនឡើង ២២,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់។
ក្នុងចំណោមទេសចរទាំងអស់នេះ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៧៧០ ៣៧១ នាក់ កើន ៦,១ ភាគរយ; វៀតណាមចំនួន ៥២៨ ២៥២ នាក់ កើនជិត៤០ ភាគរយ; ចិន ៣២៦ ០០៣ កើជាង ៤០ ភាគរយ; ឡាវ ១៥៤០២០ កើនជាង ៤០ ភាគរយ; អាមេរិក ចំនួន ៩៥ ៦១៦ កើន ១៧,៦ ភាគរយ; ឥណ្ឌូនេស៊ីមានចំនួន ៦៧ ៦៧១ កើន២២,៧ភាគរយ; បារាំងចំនួន ៦០ ៥០៤ កើនជាង២៧ភាគរយ; អង់គ្លេសចំនួន ៥៦ ០៨១កើនជាង២០ភាគរយ; និងជប៉ុនចំនួន ៤៦ ៤១៧ កើនជាង៥៤ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ