Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ចិន AIIB ​ផ្ដល់​កម្ចី​ ៥ ប៊ីលាន​ដុល្លារ​ទៅ​វៀតណាម ​ដើម្បី​អភិវឌ្ឍគម្រោង​ផ្លូវ​ដែក​សំខាន់​ៗ​

បានផុស

នៅ

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) របស់​ចិន​ នឹងផ្តល់កម្ចី​ឥណទានចំនួន ៥ ប៊ីលានដុល្លារទៅ​វៀតណាម​ ជាមួយនឹងអត្រាការប្រាក់សមរម្យ​ ដើម្បីផ្តល់មូលនិធិ​អភិវឌ្ឍន៍​គម្រោងផ្លូវដែកសំខាន់ៗរបស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានធនាគារ​ AIIB លោក Jin Liqun បានប្រកាស​​ផ្ដល់​ប្រាក់​កម្ចី​នេះ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh ក្នុង​ជំនួប​កាលពី​ថ្ងៃ​អង្គារ។  

ការ​ផ្ដល់​ជូន​នេះ​ ធ្វើ​ឡើង​​ក្រោយ​​លោក​ Chinh នា​ពេល​កន្លង​មក​ បានស្នើ​សុំការប្រឹក្សាយោបល់ និងមូលនិធិទៅកាន់ធនាគារ AIIB សម្រាប់​គម្រោងផ្លូវ​ដែក​សំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនពីភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បូង ​ផ្លូវរថភ្លើង​៣ខ្សែ​ ដែល​តភ្ជាប់ភាគខាងជើងវៀតណាម​ និង​ចិន​ និងផ្លូវរថភ្លើងក្នុង​ក្រុងនៅ​ហាណូយ និងហូជីមិញ។

​​​​លោក​ Chinh បាន​ប្រាប់ទៅ​លោក​ Liqun ថា វៀតណាមកំពុងកំណត់គោលដៅ​ធំ​ៗ​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ វប្បធម៌ កីឡា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍន៍បៃតង និងចរាចរសេដ្ឋកិច្ចជាដើម​។ 

បើតាម​ VnExpress ខណៈវៀតណាម​មានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍ​លើមធ្យោបាយដឹកជញ្ជូនទាំង​​ផ្លូវថ្នល់ ផ្លូវ​​ដែក ​ផ្លូវ​អាកាស​ ផ្លូវ​សមុទ្រ និងផ្លូវទឹកលើ​ដីគោក​ លោក​នាយករដ្ឋមន្រ្តី​វៀតណាម​ ចង់​​ឱ្យ​​ការ​វិនិយោគ​ក្នុង​វិស័យ​ទាំង​នេះ​បង្កើត​ផលប្រយោជន៍​ថ្មី​ កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន បង្កើន​ផលិតកម្ម និង​អាជីវកម្ម បង្កើត​ការងារ និង​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

គួរ​គូស​បញ្ជាក់​ថា​ ធនាគារ​ AIIB ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន Xi Jinping ​ក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងខែតុលា ឆ្នាំ ២០១៣។ធនាគារដែល​បង្កើន​ឡើង​ដើម្បី​ជំរុញ និងសម្របសម្រួលគំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវ៉ាត់ និងផ្លូវ​​​មួយ​នេះ​ បានដំណើរការតាំងពីឆ្នាំ ២០១៦​ ជាមួយនឹងប្រទេសជា​សមាជិក​ចំនួន ៥៧ រួមទាំង​វៀតណាម​។ បច្ចុប្បន្ន​ ធនាគារ​ដដែល​​មាន​សមាជិក ​ចំនួន ១០៩ ប្រទេស គ្រប​ដណ្ដប់​ ៨១ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក​ និង​ ៦៥ ភាគរយ​នៃ​ GDP សកល​។

កន្លង​មក​ AIIB បានផ្ដល់មូលនិធិដល់គម្រោងចំនួន៣​តម្លៃ ២២៣ លានដុល្លារ​ទៅ​វៀតណាម ក្នុងវិស័យផ្សេង​ៗ ​រួម​មាន​ថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម