Connect with us

សេដ្ឋកិច្ច

ធានារ៉ាប់រងកសិកម្មចាប់ផ្ដើមមានការចាប់អារម្មណ៍ពីកសិករ

បានផុស

នៅ

លោក នី លីហួង អគ្គនាយកធា​នា​រ៉ាប់​រងខ្នាតតូច និងកសិកម្ម នៃក្រុមហ៊ុន Forte បានឱ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ថា ការធានារ៉ាប់រងកសិកម្ម​មាន​ការ​​ចូលរួមច្រើនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដែលធានារ៉ាប់រង​ទៅលើដំណាំស្រូវ​របស់​ប្រ​ជា​កសិករនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តព្រៃវែង។

លោក នី លីហួង អគ្គនាយកធា​នា​រ៉ាប់​រងខ្នាតតូច និងកសិកម្ម ក្រុមហ៊ុន ហ្វតតេ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នី លីហួងប្រាប់ថា នៅឆ្នាំ ២០២៣ មានកសិករចូលរួមប្រើសេវាធានារ៉ាប់រងដំណាំស្រូវ ៥ ម៉ឺន ៦ ពានន់នាក់ ហើយនៅឆ្នាំ ២០២៤ មានកសិករ ៧ ម៉ឺន ៦ ពាន់នាក់ បានចូលរួម ដែលមានទំហំទឹកប្រាក់ប្រមូលបានពីកសិករក្រោម ១ លានដុល្លារ​ ពោលគឺនៅមានកំណើនទាបនៅឡើយ។

លោក នី លីហួង ថ្លែងថា៖ «ដំណាំស្រូវនៅកម្ពុជា ភាគច្រើននៅពឹងផ្អែកទៅលើមេឃ អញ្ចឹង​អ្វី​ដែលយើងធានា គឺធានា​ថា បើសិនជាទឹកភ្លៀងខ្វះរហូតដល់ស្រូវលូតលាស់មិនបានល្អ អញ្ចឹង​យើងផ្ដល់សំណងជូនគាត់ ដើម្បី​យកទៅបូបទឹក​ដាក់ស្រែ ទិញជី ឬទិញពូជ»។

លោក នី លីហួង បញ្ជាក់ថា ការធានរ៉ាប់រងលើកសិកម្មគឺជាផលិតផលថ្មី ដែលក្រុមហ៊ុន​លោក​កំពុង​ជំរុញទៅលើដំណាំផ្សេងទៀត ដូចជាស្វាយចន្ទី ស្វាយ ដំឡូងមី និងដំណាំពោតជាដើម។

យោងតាមនិយ័ត​ករ​ធានា​រ៉ាប់​​រង​កម្ពុជា​វិស័យធានារ៉ាប់រងរបស់កម្ពុជា​មានកំណើនទាប​នៅឆ​មាសទី១ ឆ្នាំ ២០២៤នេះ​ដែលសម្រេចបាន​​ទឹកប្រាក់ចំនួន ១៧៨ លានដុល្លារ កើនឡើង​ប្រមាណតែ ១ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា កាលពីឆ្នាំ ២០២៣ មានចំនួន ១៧៦ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ច្បាប់ចរាចរណ៍វៀតណាមថ្មី​​ ​ផាកពិន័យ​អ្នក​ល្មើសភ្លើងក្រហម ​​ពី ១៥៧-២៣៦ ដុល្លារ​អាមេរិក

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឥណ្ឌូណេស៊ី គ្រោង​កំណត់​អាយុ​អប្បបរមា សម្រាប់​​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម

ចរាចរណ៍១០ នាទីutes មុន

កង់បីឥណ្ឌា ១ គ្រឿង បើកបញ្ច្រាសចរាចរណ៍ ត្រូវរថយន្តស្ទូចបុកពេញទំហឹង ខ្ទាតជាច្រើនម៉ែត្រ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

តុលាការរុស្ស៊ីពិន័យ Google ​បន្ថែម​​ទៀត​ ព្រោះតែ​ការ​​មិនបង់​​ពិន័យពីមុនៗ​​

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជាកំពុងរៀបចំសេចក្តីព្រាង ​យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨

ព័ត៌មានជាតិ១៧ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

Sokha Hotels

ព័ត៌មានពេញនិយម