Connect with us

ព័ត៌មានជាតិ

ធនាគារជាតិកម្ពុជានឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរ​

បានផុស

នៅ

នាពេលខាងមុខនេះធនាគារជាតិនៃកម្ពុជានឹងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់   ភ្ញៀវទេសចរដែលធ្វើដំណើរមកកំសាន្តនៅកម្ពុជាដើម្បីជួយសម្រួលក្នុងការទូទាត់ឬចាយវាយទិញទំនិញផ្សេងៗ។ នេះបើយោងតាមការលើកឡើងរបស់ទេសភិបាលធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតបូកសរុបការងារឆមាសទី១និងលើកទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី១៩កក្កដានេះ លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានមានប្រសាសន៍ថាការដាក់ចេញនេះនឹងជួយសម្រួលដល់ទេសចរក្នុងការប្រើប្រាស់នូវបទពិសោធន៍ឌីជីថលនៅកម្ពុជាព្រោះថាកន្លងមកគេតែងតែមើលថា    កម្ពុជាជាប្រទេសក្រឬប្រទេសតូចប្រហែលជាមិនមានឌីជីថលទំនើបដូចប្រទេសគេ។ដូចនេះពេលទេសចរមកឱ្យគាត់ដោនឡូតប្រព័ន្ធ«បាគង»ដើម្បីមានភាពងាយស្រួលក្នុងការចាយវាយដូចពលរដ្ឋនៅក្នុងស្រុកក៏ដូចជាអាចដោះស្រាយបញ្ហាមួយចំនួនដែលទេសចរប្រឈមនៅខេត្តសៀមរាបក្នុងការចាយក្រដាសប្រាក់ធំ។

បានមានប្រសាសន៍ថា៖«បន្តិចទៀតយើងនឹងដាក់ឱ្យប្រើប្រព័ន្ធបាគងសម្រាប់ទេសចរណ៍។បានន័យថាទេសចរចូលមកលេងស្រុកខ្មែរឱ្យដោតឡោនអេបបាគងហើយបើគាត់អត់មានគណនីធនាគារក្នុងស្រុកទេដើម្បីដកលុយបំពេញក្នុងវ៉ាលែតបាគងទេគាត់អាចប្រើក្រេឌីកាតដែលគាត់មានពីប្រទេសរបស់គាត់ដូចជាវីសា ម៉ាស្ទ័រកាតឬយូញៀនផេជាដើម»។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖« អ្នកទាំងអស់គ្នាបានដឹងហើយថាសម្តេចនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានណែនាំឱ្យនាងខ្ញុំ ចាត់ចែងហើយនាងខ្ញុំសូមទទួលយកអនុសាសន៍នេះនិងធ្វើការបន្តទៀតជាមួយភាគីពាក់ព័ន្ធទាំងអស់ដោយសារក្រដាស់ប្រាក់ចាស់ឬរហែកវាអាស្រ័យលើការវិនិច្ឆ័យរបស់បេឡាករនៃធនគារនីមួយៗ។អីចឹងយើងត្រូវធ្វើការជាមួយពួកគាត់ជាបន្តទៀតជូនកាលគោលការណ៍របស់យើង១ពេលគាត់អនុវត្ត៥ដល់អតិថិជនអនុវត្ត១០។អានេះជាបញ្ហាប្រឈមមួយចំពោះយើងដែលត្រូវដោះស្រាយដើម្បីសម្រួលនូវបទពិសោធន៍របស់ទេសចរនៅកម្ពុជាយើង»។

ថ្លែងក្នុងកម្មវិធី​ “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ​ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម”​ នៅខេត្តសៀមរាប ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតបានណែនាំដល់លោកស្រីបណ្ឌិតជា សិរីធ្វើការដោះស្រាយពាក់ព័ន្ធទៅនឹងការចាយវាយរបស់ភ្ញៀវទេចរលើក្រដាសប្រាក់ដុល្លារដែលមានស្នាមឬដាច់បន្តិចបន្តួចត្រូវបានកាត់ទឹកឬបដិសេដដោយម្ចាស់ហាងមួយចំនួន។

បើតាមលោកស្រីបណ្ឌិត ជា សរី សង្ឃឹមថានៅពេលដាក់ចេញអេបបាគងសម្រាប់ទេសសចរទៅនឹងអាចជួយកាត់បន្ថយនូវផលវិបាកទាំងនោះសម្រាប់ទេសចរមកលេងប្រទេសកម្ពុជា។

លោកស្រី​បានបន្ថែមថាធនាគារជាតិបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួលប្រសិទ្ធភាពនិងឆាប់រហ័យមិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុកនិងឆ្លងដែននោះទេសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថល។

លោកស្រីក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ប្រព័ន្ធបាគងបានបំពេញមុខងារកាន់តែសំបូរបែបដល់អ្នកប្រើប្រាស់ដែលបានជំរុញឱ្យប្រើប្រព័ន្ធនេះកើនឡើងជាបន្តបន្ទាប់និងរួមចំណែកក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។បច្ចុប្បន្នធនាគារមានទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម ក្រុមហ៊ុនអន្តរជាតិយូញៀនផេនិងកំពុងពង្រីកជាមួយប្រទេសក្នុងតំបន់និងដៃគូសហការដូចជាចិន ជប៉ុន ឥណ្ឌា កូរ៉េ សឹង្ហបុរី ម៉ាឡេស៊ីនិងក្រុមហ៊ុនអាឡីផេជាដើម៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ៥៦ នាទីutes មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម