Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងនឹងពង្រីកការទូទាត់ឆ្លងដែននៅតាមបណ្តាប្រទេសចំនួន៦បន្ថែមទៀត

បានផុស

នៅ

កម្ពុជាគ្រោងនឹងពង្រីកការទូទាត់ឆ្លងដែននៅតាមបណ្តាប្រទេសចំនួន៦បន្ថែមទៀត ខណៈ   បច្ចប្បន្នបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម ​។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតបូកសរុបការងារឆមាសទី១និងលើកទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី១៩កក្កដានេះ លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍ ប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថាការ ទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមឌីជីថល។

លោកស្រីបណ្ឌិត បានថ្លែងបន្តទៀតថា ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធទូទាត់បាគង​​ បាននិងកំពុងបំពេញមុខងារកាន់តែសំបូរបែបជូនដល់អ្នកប្រើប្រាស់ ប្រាស់ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ ដែលបានជំរុញការប្រើ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកស្រី បណ្ឌិត ជាសិរី បានបន្តថា​៖« ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូ សហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី ​ ជាដើម»។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖​ នៅក្នុងសម័យកាលដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សនេះ ឧក្រិដ្ឋកម្មសាយប័រក៏បានកើត ឡើងផងដែរនិងបានក្លាយជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុទាំងកម្រិតមីក្រូនិងម៉ាក្រូ។

លោកស្រីបណ្ឌិតបានថ្លែងថា៖«ធនាគារជាតិនៃកម្ពុជាបានពង្រឹងការគ្រប់គ្រងហានិភ័យ សាយប័រឱ្យកាន់តែមានប្រសិទ្ធភាព រួមទាំងផ្តោតសំខាន់លើការការពារទិន្នន័យ និង គ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវភាពរឹងមាំរបស់ប្រព័ន្ធប្រតិបត្តិការធនាគារ និងជំរុញការផ្តល់សេវាធនាគារប្រកបដោយនវានុវត្តន៍​»។

បើយោងតាមរបាយការណ៍របស់ NBC ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធ បាគងមានចំនួនសរុប ៧៥,៥ លានប្រតិបត្តិការដែលកើន ១,៨ ដង ឬគិតជាទឹកប្រាក់ស្មើ នឹង ៦៤,៩ ទ្រីលានរៀលដែលកើន ១,៤ ដង និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ៩៩,៨ លានប្រតិបត្តិការ ឬស្មើនឹងទឹកប្រាក់ ៣៨,៨ ប៊ីលានដុល្លារអាមេរិកដែលមានកំណើន ១,៣ ដង៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម