Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ធ្លាក់ចុះជាង​២ដុល្លារ​ ដោយសារ​វឌ្ឍនភាព​នៃ​កិច្ច​ចរចា​ជម្លោះ​អ៊ីស្រាអែល​-ហាម៉ាស់​

បានផុស

នៅ

តម្លៃ​ប្រេង​បានធ្លាក់​ចុះ​ជាង​​ ២ ដុល្លារ​ កាល​ពីថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃ​​បញ្ចប់​ការ​ជួញដូរ​ប្រចាំ​សប្ដាហ៍ ដោយសារ​​តែ​វឌ្ឍនភាព​នៃ​កិច្ច​ចរចា​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​នៃ​ជម្លោះ​អ៊ីស្រាអែល​-ហាម៉ាស់​ និង​ភាព​រឹង​មាំ​នៃ​លុយ​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេល​អនាគត​ម៉ាក​ Brent បានធ្លាក់ចុះ ២,៤៨ ដុល្លារ​ ឬ ២,៩ ភាគរយ​ មក​នៅ​ត្រឹម​ ៨២,៦៣ ដុល្លារ​/បារ៉ែល​។ ចំណែក​ឯតម្លៃ​​ប្រេង​ឆៅ​នាពេល​អនាគត​​អាមេរិក​ ម៉ាក​ West Texas Intermediate វិញ​ បានធ្លាក់ចុះ ២,៦៩ ដុល្លារ​ ឬ​ ៣,៣ ភាគរយ​ នៅត្រឹម​ ៨០,១៣ ដុល្លារ​/បារ៉ែល​។  

ការ​ធ្លាក់​ចុះ​កើត​ឡើង​ ខណៈ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី​ ប្ល៊ីងកែន​ បាន​ឱ្យដឹង​ថា​ បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ ហាម៉ាស់ ក៏ដូចជា​ការ​ផ្លាស់​ប្ដូរ​ចំណាប់​ខ្មាំង​​ ជិត​សម្រេច​បាន​ហើយ​។

គួរ​គូស​បញ្ជាក់ថា​ សង្រ្គាម​នៅ​ហ្គាហ្សា​កន្លង​មក​ បាន​បង្ក​ហានិភ័យ​ផ្នែក​ផ្គត់​ផ្គង់​ទូទាំង​ពិភព​លោក​។ ប្រសិន​បើ​បទ​ឈប់​បាញ់​សម្រេច​ឡើង​ នោះ​ក្រុមប្រដាប់អាវុធ​ហ៊ូធី​របស់​យេម៉ែន នឹង​ឈប់​វាយ​ប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម​ ដែល​នឹង​ផ្អាក​លើ​រំខាន​ដល់​ដំណើរ​ដឹក​ជញ្ជូន​របស់​សកល​។ ​

ជាមួយ​គ្នា​នេះ​ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានកើនឡើង បន្ទាប់ពីទិន្នន័យរបស់​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​ថា​ ទីផ្សារ​ការងារ​ និង​ផលិតកម្ម​ក្នុង​ស្រុក​មាន​សភាព​ខ្លាំងជាងការរំពឹងទុក​ ដោយ​​បន្ថែម​សម្ពាធ​លើ​តម្លៃ​ប្រេង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម