ព័ត៌មានអន្ដរជាតិ
វៀតណាមស្វាគមអ្នកដំណើរជើងអាកាសជាង ៥៤ លាននាក់នៅក្នុងឆមាសទី១
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានឱ្យដឹងថា ចំនួនអ្នកដំណើរដែលចុះនៅអាកាសយានដ្ឋានក្នុងស្រុកវៀតណាម បានឈានដល់ជាង ៥៤ លាននាក់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែស្មើតែ ៩៧ ភាគរយ នៃចំនួនអ្នកដំណើរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
បើនិយាយពីទីផ្សារក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកជាង ១៧ លាននាក់ក្នុងរយៈពេល៦ខែដដែល ឬស្មើនឹង ៨២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយសារការលំបាកផ្សេងៗក្នុងកងយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវកែសម្រួល និងកាត់បន្ថយជើងហោះហើរក្នុងស្រុក ដែលជាហេតុធ្វើឱ្យទីផ្សារក្នុងស្រុកធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងឆ្នាំ ២០១៩។
យ៉ាងណាមិញ ទីផ្សារដឹកជញ្ជូនអន្តរជាតិ បានកើនឡើង ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិជាង ២០ លាននាក់បានធ្វើដំណើរកាត់វៀតណាម ដោយកើនឡើង ៣៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានដឹកជញ្ជូនអ្នកដំណើរអន្តរជាតិជិត៩លាននាក់ ស្មើនឹងកំណើន ២៨ ភាគរយ ដោយរួមចំណែកប្រមាណ ៤៤ ភាគរយ នៃទីផ្សារដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ។
បើតាម Viet Nam News ក្រុមហ៊ុនអាកាសចរណ៍២ ដែលមានចំណែកទីផ្សារក្នុងស្រុកច្រើនជាងគេ គឺ ក្រុមហ៊ុន Vietnam Airlines (៤២ ភាគរយ) និង Vietjet Air 44 ភាគរយ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ