ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជានឹងបង្កើតការិយាល័យតំណាងរបស់ខ្លួននៅសហគមន៍អឺរ៉ុប
មន្រ្តីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា (CCC) បានលើកឡើងថាខ្លួននឹងបង្កើតការិយាល័យតំណាងរបស់ខ្លួននៅក្រៅប្រទេសមួយចំនួនទៀតជាពិសេសនៅសហគមន៍អឺរ៉ុប ដើម្បីផ្តល់នូវព័តឥមានជាក់លាក់ដល់បណ្តាវិនិយោគិននៅប្លុកនោះក្នុងការទាក់ទាញពួកគេមកវិនិយោគនៅកម្ពុជា។

អ្នកឧកញ្ញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីឱ្យដឹងថា ខ្លួនបានកំពុងត្រៀមបង្កើតការិយាល័យតំណាងមួយចំនួនទៀតនៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីការទទួលបាននូវផលវិជ្ជមានចាប់តាំងពីការបង្កើតការិយាល័យនៅក្រៅប្រទេសប៉ុន្មានឆ្នាំកន្លង មក។
លោកបានថ្លែងថា៖«យើងប្រហែលជានឹងបង្កើតមួយទៀតនៅរដ្ឋអាតឌែលឡែតនៃប្រទេសអូស្ត្រាលី យើងក៏នឹងបង្កើតនៅសហគមន៍អឺរ៉ុប ដូចជានៅអ៊ីតាលី និងបារាំងជាដើម។ សម្រាប់ពេលវេលាជាក់លាក់យើងមិនទាន់បានកំណត់ទេ ប៉ុន្តែយើងមានផែនការរួចអស់ហើយ។ សម្រាប់ការិយាល័យតំណាងសភាពាណិជ្ជកម្មយើងនេះ»។
បើតាមអ្នកឧកញ្ញ៉ា លឹម ហេង គិតមកដល់បច្ចុប្បន្ន CCC បង្កើតបាន៦ហើយក្នុង៤ប្រទេសដូចជាននៅប្រទេសជប៉ុន កាណាដា (នៅទីក្រុងម៉ុងរ៉េអាល់ និងតូរ៉ាន់តូ) អាមេរិក(ទីក្រុងឡុងប៊ិច) អូស្ត្រាលី (១នៅម៉ែលប៊ននិង១ទៀតទីក្រុងស៊ីដនី)។

លោកបានមានប្រសាសន៍ថា៖«តាមអ្វីដែលយើងបានអង្កេតមកនោះចាប់តាំងពីយើងបង្កើត គឺយើងបានទាក់ទាញវិនិយោគិនជាច្រើនចាប់អារម្មណ៍និងបាននាំវិនិយោគមកកាន់ប្រទេសយើងជាច្រើនដងផងដែរ។ ថ្មីៗនេះយើងក៏ឃើញថាធុរជនអូស្ត្រាលីក៏បានមកទស្សនកិច្ចសិក្សាអំពីវិស័សក្តានុពលក្នុងប្រទេសយើង។ លើសពីនេះទៅទៀត វិនិយោគិនជប៉ុនក៏បានមកទស្សនកិច្ចសិក្សាប្រទេសយើងផងដែរ ដូច្នេះការណ៍នេះបង្ហាញនូវលទ្ធផលជាផ្លែផ្កាចំពោះការបង្កើតការិយាល័យតំណាងសភាយើងនៅលើឆាកអន្តរជាតិនេះ»។

«សម្រាប់ការិយាល័យតំណាងនៅទីក្រុងឡុងប៊ិច កន្លងមកយើងក៏បានរៀបចំតាំងពិពរ័រួចទៅហើយ យើងក៏គ្រោងនឹងរៀបចំម្តងទៀតក្នុងឆ្នាំនេះនៅទីក្រុងឡុងប៊ិច ដោយសារតែចាប់តាំងពីយើងបានតាំងពិពរ័រួចមក យើងក៏មានលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មយើងច្រើនទៅកាន់ទីនោះផងដែរ»។ នេះបើយោងតាម អ្នកឧកញ្ញ៉ា លឹម ហេង៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ