ព័ត៌មានអន្ដរជាតិ
វៀតណាម និងប្រេស៊ីល ពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ខណៈពាណិជ្ជកម្មទ្វេភាគីឈានដល់ជាង ៧ ប៊ីលានដុល្លារ
វៀតណាម និងប្រេស៊ីល បានពង្រីកភាពជាដៃគូយុទ្ធសាស្រ្តលើវិស័យផ្សេងៗជាច្រើន ខណៈពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២បានឈានដល់ជាង ៧ ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអាទិត្យ។

ការពង្រីកទំនាក់ទំនងនេះ ធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រេស៊ីល លោក Bùi Văn Nghị ជាមួយអភិបាលរដ្ឋ Amazonas លោក Wilson Miranda Lima ដោយលោក Nghị បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រេស៊ីល ដោយពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៧,១១ ប៊ីលានដុល្លារកាលពីឆ្នាំ ២០២៣ ហើយប្រទេសទាំង២នៅតែអាចផ្លាស់ប្តូរគ្នាក្នុងវិស័យផ្សេងៗ។
វិស័យទាំងនោះរួមមាន នយោបាយ ការទូត ពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងកែច្នៃកសិកម្ម ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លើសពីនេះ លោក Nghị បានសម្តែងនូវក្តីសង្ឃឹមថា វៀតណាម និងប្រេស៊ីលនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរវាងគ្នា និងគ្នា និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគី។

ចំណែកឯលោក Lima វិញ បានគូសបញ្ជាក់ថា រដ្ឋ Amazonas និងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានភាពស្រដៀងគ្នាជាច្រើនលើបញ្ហាអាកាសធាតុ ហើយលោកបាននិយាយថា រដ្ឋ Amazonas នឹងជួយសម្រួលដល់អាជីវកម្មដែលចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការក្នុងប្លុកនេះ។
បើតាម Viet Nam News ដំណើរទស្សនកិច្ចរបស់លោក Nghị ទៅរដ្ឋ Amazonas គឺជាផ្នែកមួយនៃសកម្មភាពការទូតរបស់គណៈកម្មាធិការអាស៊ាននៅប្រេស៊ីល។ រដ្ឋ Amazonas គឺជារដ្ឋដ៏ធំបំផុតរបស់ប្រេស៊ីល ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេស និងគ្របដណ្តប់ដោយព្រៃអាម៉ាហ្សូន ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីចម្រុះដ៏ធំបំផុត៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ