Connect with us

ព័ត៌មានអន្ដរជាតិ

ចំណូលពីវិស័យសត្វចិញ្ចឹមថៃកើនឡើងគួរកត់សម្គាល់ ខណៈនាយករដ្ឋមន្រ្តីស្នើឱ្យបន្ថែម​ការវិនិយោគ​

បានផុស

នៅ

​វិស័យ​សត្វ​ចិញ្ចឹម​របស់ប្រទេសថៃ បាន​បន្តបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ​ដោយ​រក​ប្រាក់ចំណូលលើសពី ២៥០ ប៊ីលានបាតកាល​ពី​ឆ្នាំ​ ២០២៣​ ខណៈលោក​​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា ថាវ៉ីស៊ីន​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation កាល​ពី​ចុង​សប្ដាហ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ​ក្រសួងពាណិជ្ជកម្មថៃ​ ដែលចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗនេះ បាន​បង្ហាញ​ថា​ វិស័យអាជីវកម្មសត្វចិញ្ចឹម​​ក្នុង​ស្រុក​ បានបង្កើតប្រាក់ចំណូលសរុបចំនួន ២៥៨,៧ ប៊ីលាន​បាត​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​កើន​ឡើង​ប្រមាណ​ ៥,៧៩ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។​ និន្នាការកំណើននេះ មាន​ស្ថិរភាព​ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ​ ដោយ​ប្រាក់ចំណេញសុទ្ធបាន​ឈានដល់ ១៤,៩៩ ប៊ីលាន​បាត​ក្នុង​ឆ្នាំ​ ២០២៣ ដែល​ស្មើ​នឹង​កំណើន​ ​​៩,៧៧ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

​ចំណីអាហារ និង​របស់​របរលេង​សម្រាប់​សត្វ​ចិញ្ចឹម​ បាន​រួមចំណែក​ប្រមាណ​ ១៩៦,៣ ប៊ីលាន​បាត​ លើ​ប្រាក់​ចំណូលសរុប​ ដោយ​កើន​ឡើង​ប្រមាណ​ ៨,៦៤ ភាគរយ​​ ពី​ឆ្នាំ​ ២០២២។ ​ ផ្នែក​សេវាកម្មថែទាំ រួមទាំងការចិញ្ចឹម​ និងថែទាំសត្វចិញ្ចឹម ក៏​កើន​ឡើង​ផង​ដែរ​។

គេ​មើល​ឃើញ​ថា​ ការរីកចម្រើន​នៃ​វិស័យ​ចិញ្ចឹម​សត្វ​ថៃ​ កើត​ឡើង​ស្រប​តាម​​ការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ជាពិសេសនិន្នាការ​ចាត់​ទុក​សត្វ​ចិញ្ចឹម​ដូច​ជា​សមាជិក​គ្រួសារ​មនុស្ស​។ ​បម្លាស់ប្ដូរ​នេះ​ នាំឱ្យមាន​កំណើន​នៃ​ការចំណាយលើផលិតផលសត្វចិញ្ចឹម​ល្អ​ សេវាសុខភាព និងសូម្បីតែដំណោះស្រាយថែទាំសត្វចិញ្ចឹម ដែលអាចប្រើបានដោយបច្ចេកវិទ្យា។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​ សេដ្ឋា បាន​​​និយាយ​លើ​បណ្ដាញសង្គម​របស់​លោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​៖ «ទីផ្សារសត្វចិញ្ចឹម បានកំពុងកើនឡើងជាបន្តបន្ទាប់​។ វាជាឱកាសមាសសម្រាប់ពាណិជ្ជករថៃ ដែលពូកែខាងផលិតកម្ម និងសេវាកម្ម ក៏ដូចជាសម្រាប់វិស័យទេសចរណ៍ ​ក្នុង​ការ​ពង្រីកខ្លួន​លើ​ការ​ផ្ដល់​ជូន​សេវាកម្ម​សត្វ​ចិញ្ចឹមដ៏​ទូលំទូលាយ​»។

នាយករដ្ឋមន្ត្រីដដែល​ បានសង្កត់ធ្ងន់ថា​៖ «ពាណិជ្ជករថៃមិនគួរខកខានឱកាសនេះទេ» ហើយ​បានគូសបញ្ជាក់ពីសក្តានុពលសម្រាប់កំណើនទាំងទីផ្សារក្នុងស្រុក និងវិស័យទេសចរណ៍។

ដោយសារឧស្សាហកម្មសត្វចិញ្ចឹមរបស់ប្រទេសថៃបន្តរីកចម្រើន វិស័យនេះកំពុងក្លាយជាការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ The Nation បាន​ស្រង់​សម្ដី​អ្នកវិភាគវិស័យ​សត្វចិញ្ចឹម​ម្នាក់​ ដែល​បាន​លើក​ឡើង​ថា​៖ «​យើង​មើលឃើញ​ពី​កំណើន​នៃ​កន្លែងសម្រាប់សត្វចិញ្ចឹមនៅទូទាំងប្រទេសថៃ។ ផ្សារទំនើប ហាងកាហ្វេ និងសូម្បីតែសណ្ឋាគារ កំពុងសម្របខ្លួនទៅនឹងម្ចាស់សត្វចិញ្ចឹម ដែលវា​​កំពុង​បើកឱកាសអាជីវកម្មថ្មីៗ»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្ងៃឆ្លងឆ្នាំ៖ តម្លៃជិះខ្សែរ៉កនៅបឹងកន្សែងបញ្ចុះថ្លៃ បើទោះបីសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក្នុងក្រុងបានលុងដំឡើងថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ណែនាំដល់អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខ សុវត្ថិភាពឱ្យបានល្អក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

កីឡា៦ ម៉ោង មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ២២ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

Sokha Hotels

ព័ត៌មានពេញនិយម