ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី និងសិង្ហបុរី ពង្រឹកទំនាក់ទំនង ដោយតភ្ជាប់ផ្លូវដែក និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន ដោយការតភ្ជាប់ខ្សែរថភ្លើងសម្រាប់ធ្វើដំណើររវាងរដ្ឋទាំង២ ក្នុងគោលបំណងជំរុញលំហូរនៃមនុស្ស និងទំនិញ ក៏ដូចជាផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃអាទិត្យ។
ខ្សែរថភ្លើងបណ្តាញដឹកជញ្ជូនរហ័ស (RTS) បានសាងសង់រួចរាល់ប្រមាណ ៨០ ភាគរយ ហើយគ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៦ ខាងមុខ ដោយវានឹងជួយសម្រួលដល់ការកកស្ទះនៅច្រកព្រំដែន។ នីតិវិធីអន្តោប្រវេសន៍ទាំងមូល រួមទាំងដំណើរការនៃការចាកចេញ និងចូលប្រទេសទាំង២ អាចធ្វើឡើងនៅស្ថានីយ៍ចេញដំណើរទាំងសង ខាង។
បើតាម Nikkei Asia ខ្សែរថភ្លើងនឹងមានសមត្ថភាពដឹកអ្នកដំណើរ ១០ ០០០ នាក់/ម៉ោងក្នុងទិសដៅនីមួយៗ។ នៅខាងសិង្ហបុរី អ្នកដំណើរអាចផ្ទេរទៅកាន់បណ្តាញរថភ្លើងក្រោមដីនៅកន្លែងចុះ។
បច្ចុប្បន្ន មធ្យោបាយសំខាន់ៗក្នុងការឆ្លងព្រំដែនរវាងម៉ាឡេស៊ី និងសិង្ហបុរី គឺដោយរថយន្តឆ្លងកាត់ស្ពាន ឬផ្លូវ។ ពេលដែលមនុស្សកាន់តែច្រើនធ្វើដំណើរពីម៉ាឡេស៊ីទៅសិង្ហបុរី ការកកស្ទះចរាចរណ៍ក៏កាន់តែអាក្រក់ទៅៗ។ តាមពិតទៅ អ្នកដំណើរអាចធ្វើដំណើរតាមផ្លូវរថភ្លើងចាស់ ប៉ុន្តែសមត្ថភាពដឹកជញ្ជូនមិនបានច្រើននោះទេ។ ខ្សែរថភ្លើង RTS រំពឹងថានឹងបន្ធូរបន្ថយការកកស្ទះ។
ទន្ទឹមនឹងគម្រោងបើកបណ្ដាញផ្លូវរថភ្លើងថ្មីនេះ សិង្ហបុរី និងម៉ាឡេស៊ី ក៏បានព្រមព្រៀងគ្នាកាលពីខែមករា ក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore ក្រោមអនុស្សរណៈនៃការយោគយល់គ្នាមួយផងដែរ។ ទោះបីជាព័ត៌មានលម្អិតកំពុងដំណើរការនៅឡើយ ប៉ុន្តែតំបន់ដែលត្រូវបង្កើតនៅរដ្ឋ Johor កំណត់គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣ ៥០០ គីឡូម៉ែត្រការ៉េ ដែលច្រើនជាងទំហំប្រទេសសិង្ហបុរីរហូតដល់ ៤ ដង។
Nikkei Asia ផ្សាយថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងលើកកម្ពស់លើវិស័យមួយចំនួនដូចជាភស្តុភារ ការថែទាំ វេជ្ជសាស្ត្រ និងសេវាកម្មហិរញ្ញវត្ថុ។ រដ្ឋាភិបាលទាំង២ ក៏កំពុងសម្លឹងមើលការសម្រួលដល់នីតិវិធីនៃការដឹកទំនិញ ការលើកលែងតម្រូវការលិខិតឆ្លងដែន និងការអនុវត្តការលើកទឹកចិត្តពន្ធផងដែរ។
គេមើលឃើញថា តំបន់ដ៏ធំក្នុងរដ្ឋ Johor និងកម្លាំងពលកម្មតម្លៃទាបនៅម៉ាឡេស៊ី គឺជាភាពដ៏ទាកទាញមួយ សម្រាប់បណ្ដុំក្រុមហ៊ុនសិង្ហបុរីដែលមានការចំណាយខ្ពស់។ គេសង្ឃឹមថា បើប្រទេសទាំង២សហការគ្នា នោះនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញក្រុមហ៊ុនបរទេស។ ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនកំពុងងាកចេញពីចិន ដោយសារតែភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន ម៉ាឡេស៊ីកំពុងមើលឃើញពីកំណើននៃការវិនិយោគដោយផ្ទាល់លើវិស័យបន្ទះឈីប គ្រឿងបន្លាស់អេឡិចត្រូនិក មជ្ឈមណ្ឌលទិន្នន័យ ក្នុងចំណោមវិស័យផ្សេងៗទៀត៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់