ព័ត៌មានអន្ដរជាតិ
អង្ករវៀតណាម នៅតែមានឱកាសច្រើនក្នុងការនាំចេញនៅឆ្នាំនេះ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយកាលពីពេលថ្មីៗថា វៀតណាមនៅតែសម្បូរឱកាសក្នុងការនាំចេញអង្ករ អំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤ ដោយសារតម្រូវការអង្ករនៅជុំវិញពិភពលោកនៅតែមានកម្រិតខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែត Cong Ly នាថ្ងៃចន្ទនេះ។

បើតាមនាយកដ្ឋាននាំចេញ-នាំចូលរបស់ក្រសួងដដែល ក្រោយតម្លៃអង្ករនាំចេញកើនឡើងរយៈពេលវែង តម្លៃអង្ករវៀតណាមនឹងធ្លាក់ចុះវិញ ដោយស្របទៅនឹងនិន្នាការនៃតម្លៃអង្ករពិភពលោក បន្ទាប់ពីឥណ្ឌាបន្ធូរបន្ថយវិធានការរឹតត្បឹតការនាំចេញអង្កររបស់ខ្លួន។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ការនាំចេញអង្កររបស់ប្រទេសក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២៤ មានចំនួនប្រមាណ ៤,៦៨ លានតោន ជាមួយនឹងចំណូល ២,៩៨ ប៊ីលានដុល្លារ ដោយកើនឡើង ១០,៤ ភាគរយ គិតជាបរិមាណ និង ៣២ ភាគរយ គិតជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងរំពឹងថា វៀតណាមនឹងនាំចេញអង្ករប្រមាណ ៨ លានតោននៅឆ្នាំនេះ ដោយរកចំណូលបានជាង ៥ ប៊ីលានដុល្លារ។ ហ្វីលីពីន ឥណ្ឌូណេស៊ី ចិន ហ្គាណា ម៉ាឡេស៊ី និងសិង្ហបុរី គឺជាទីផ្សារនាំចេញអង្ករវៀតណាមដ៏សំខាន់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៃឆ្នាំ ២០២៤ នេះ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងបានដាក់អាទិភាពកំពូលលើការផលិតគ្រាប់ពូជអង្ករមានគុណភាពខ្ពស់ ផលិតផលនាំចេញសំខាន់ៗ និងការបង្កើតពូជអង្ករដែលមានគុណភាព ជាមួយនឹងទិន្នផលខ្ពស់ ដែលធន់នឹងជំងឺ និងអាចសម្របទៅនឹងអាកាសធាតុផ្សេងៗគ្នា។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ