Connect with us

ព័ត៌មានអន្ដរជាតិ

ឥណទាន​មិន​ដំណើរការ​ក្នុង​វិស័យ SME ​ថៃ​​​កើន​ឡើង ចំ​ពេល​លក្ខខណ្ឌ​​សេដ្ឋកិច្ច​មិន​អំណោយផល​ ​

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) បាន​ឱ្យដឹ​ង​ថា​ ឥណទាន​មិន​ដំណើរការ​ ​(NPLs) បាន​កើន​ឡើង​​ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ​ ដោយ​សារ​តែ​លក្ខខណ្ឌ​មិន​អំណោយ​ផល​នៃ​សេដ្ឋកិច្ច​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ថ្ងៃ​ចន្ទ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកគ្រប់គ្រងនៃធនាគារ SME D Bank លោក Phichit Mitrawong បានសន្មតថា ​កំណើន​នេះបណ្ដាល​មក​ពី​ស្ថានភាពសេដ្ឋកិច្ច​យឺត​យ៉ាវ​ ដែល​ធ្វើ​ឱ្យ​អំណាចទិញរបស់​អ្នក​ប្រើប្រាស់​ថយ​ចុះ​ ហើយ​​​ប៉ះ​ពាល់​ដល់​ការ​លក់​ដុំ​ និង​រាយ​ក្នុង​ស្រុក​។  ​

គិតត្រឹមខែកក្កដា ឥណទាន​មិន​ដំណើរការ​របស់ធនាគារបានកើនឡើងដល់ ១៣ ភាគរយ​នៃផលប័ត្រប្រាក់កម្ចីសរុបរបស់ខ្លួន​ ដែលមានចំនួន ១០០ ប៊ីលាន​បាត​។ ការន៍នេះ​មាន​ន័យ​ថា​ ឥណទាន​​មិន​ដំណើរការ​​​មាន​ចំនួន​​ ១៣ ប៊ីលាន​បាត​ និង​បង្ហាញ​ពី​កំណើន​គួរ​ឱ្យ​​​​កត់​សម្គាល់​ពី​ចុង​ឆ្នាំ​មុន​ ដែល​អត្រា​ឥណទាន​​មិន​ដំណើរ​ស្ថិត​នៅ​កម្រិត​ ៨ ភាគរយ​។ បើ​តាម​លោក​ ​ Phichit  ​ប្រាក់កម្ចីដល់អាជីវកម្មលក់ដុំ និងរាយ រួម​ចំណែក​ប្រហែល​ ៤០ ភាគរយ​នៃផលប័ត្រប្រាក់កម្ចីរបស់ធនាគារ។    

លោក Phichit បានបន្ថែមថា ធនាគារ​ SME D Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ មានគោលបំណងកាត់បន្ថយចន្លោះប្រហោងក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដោយជួយដល់សហគ្រាសធុនតូច និងមធ្យម ដែល​ពិបាក​ក្នុង​ការ​ទទួលបាន​ឥណទាន​ពីធនាគារពាណិជ្ជ។ មុខងារ​របស់ធនាគាររួមមានការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានប្រាក់កម្ចី ខណៈ​គ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវ។​

បច្ចុប្បន្ន​ប្រទេស​ថៃ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ ៣,២ លាន​សហគ្រាស​។ ការ​កើន​ឡើង​កាន់​តែ​ខ្ពស់​នៃ​ឥណទាន​​មិន​ដំណើរការ​ថៃ កើត​ឡើង​ខណៈ​មាន​ការ​រំពឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​បន្ត​ស្ថិត​ក្នុង​កំណើន​យឺត​យ៉ាវ​ ដោយសារ​តែ​​​ផលិត​កម្ម​ធ្លាក់​ចុះ​ កម្ចី​ពិបាក​ទារ​កើន​ឡើង​ ហើយ​ប្រជាជន​កាត់បន្ថយ​ការ​ចំណាយ​។ ​​

ការិយាល័យគោលនយោបាយសារពើពន្ធក្រោមក្រសួងហិរញ្ញវត្ថុថៃ​ បានព្យាករ​កាលពីខែមេសាថា សេដ្ឋកិច្ចថៃនឹងកើនឡើង ២,៤ ភាគរយ​នៅឆ្នាំនេះ។ ​ទោះបី​អត្រា​នេះ​ប្រសើរជាង​កំណើន​ ១,៩ ភាគរយ​កាល​ពី​ឆ្នាំ​មុន​ក្ដី​ ប៉ុន្តែ​ក្រសួងហិរញ្ញវត្ថុនៅតែចាត់ទុកវាថាទាបជាងអត្រាកំណើនសក្តានុពលរបស់ប្រទេសថៃ ៣,៥ ភាគរយ​ ។

ថ្មីៗ​នេះ​ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្រសួងដដែល​បានអនុវត្តវិធានការមួយចំនួ​ន​ ដោយ​រួមបញ្ចូលទាំង​ការ​បញ្ចេញ​ប្រាក់​កម្ចីដែល​មាន​អត្រាការ​ប្រាក់​ទាប​ចំនួន​ ១០០ ប៊ីលាន​បាត តាម​រយៈ​ធនាគាររដ្ឋ​ Government Savings Bank ដើម្បី​ផ្ដល់​ឱ្យធនាគារពាណិជ្ជក្នុងអត្រាការប្រាក់ ០,០១ ភាគរយ​។ ធ្វើ​ដូច្នេះ​ ធនាគារពាណិជ្ជទាំងនេះនឹងផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមក្នុងអត្រាមិនលើសពី ៣,៥ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម