Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​មាស​ធ្លាក់ចុះ​៤​ដង​ជាប់​ៗ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​នយោបាយ​អាមេរិក​

បានផុស

នៅ

តម្លៃមាសបានបន្តធ្លាក់ចុះ​៤​ដង​ជាប់ៗគ្នាកាលពីថ្ងៃចន្ទ ចំពេលមានភាពមិនច្បាស់លាស់​ផ្នែក​នយោបាយ​ក្នុង​ស្រុក​របស់​សហរដ្ឋអាមេរិក​ ក្រោយ​លោក​​ប្រធានាធិបតី ចូ​ បៃដិន​ ទម្លាក់​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Goldprice.org តម្លៃ​មាស​ជួញដូរ​លើក​ទី​៤​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ធ្លាក់​ចុះ​ក្រោម​ ២ ៤០០ ដុល្លារ​/អោន​ ​នៅ​សល់​ត្រឹម​ប្រមាណ​ ២ ៣៩៣ ដុល្លារ​/អោន​។

ការ​ធ្លាក់​ចុះ​នេះ​ កើត​ឡើង​ក្រោយ​តម្លៃ​មាស​បាន​ហក់​ឡើង​ដល់​តម្លៃ​កំណត់​ត្រា​ ២ ៤៨៣ ដុល្លារ​/អោន​ កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​ ដោយ​សារ​តែ​កំណើន​នៃ​ការ​រំពឹង​ទុក​ ដែល​ថា​ធនាគារ​កណ្ដាល​អាមេរិក​នឹង​កាត់​បន្ថយ​អត្រាប្រាក់តឹង​តែង​របស់​ខ្លួ​ន​នៅ​ឆ្នាំ​នេះ​។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​មាស​នា​ពេល​នេះ​ មាន​ទំនាក់​ទំនង​នឹង​ភាព​ស្រពិច​ស្រពិល​នៃ​នយោបាយ​ក្នុង​ស្រុក​អាមេរិក​ ក្រោយ​លោក​ បៃដិន​ ទម្លាក់​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ​ ហើយ​គាំទ្រ​លោក​ស្រី​ ​កាម៉ាឡា ហារីស​ ដែល​បច្ចុប្បន្ន​ជា​អនុប្រធានាធិបតីរបស់​លោក​វិញ​។

អ្នក​ជំនាញ​បន្ត​ថា​ បរិយាកាសនយោបាយដែល​បណ្តោះអាសន្ន​នេះ​ អាចបន្តដាក់​សម្ពាធ​លើ​តម្លៃ​ទំនិញដូចជាមាស រហូតដល់គណបក្ស​ប្រជាធិបតេយ្យ​ ​កំណត់ច្បាស់​លាស់​​លើឈ្មោះ​​បេក្ខជន​តទល់​នឹង​អតីតប្រធានាធិបតី​លោក​ ដូណាល់ ត្រាំ​ របស់​គណបក្ស​​សាធារណរដ្ឋ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម