Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​សម្លឹង​មើល​ការ​ផលិត​​ជីវឥន្ធនៈសម្រាប់​យន្តហោះ​ចេញ​ពីផ្លែ​​ដូង​

បានផុស

នៅ

​ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតដូងធំជាងគេបំផុត​ទី​២​របស់ពិភពលោក កំពុងសម្លឹងមើលការផលិតជីវឥន្ធនៈ​សម្រាប់​យន្តហោះ (SAF)​ ​ដើម្បី​​ទាញ​យក​ប្រយោជន៍​ឱ្យ​អស់​ពី​ផ្លែ​ឈើ​ប្រភេទ​នេះ​។ នេះ​បើ​តាម​ការ​កាសែត​ Jakarta Globe ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយ​ការណ៍​បាន​បង្ហាញ​ថា ​​ឥណ្ឌូណេស៊ី​ផលិត​ដូង​បាន ២,៨ លាន​តោន​ក្នុង​ឆ្នាំ ២០២៣ ដោយឈរ​​នៅ​ពី​ក្រោយ​​ហ្វីលីពីន។ ប្រទេស​នេះ​បាននាំចេញដូងចំនួន ១,៥៥ ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​ដដែល​ ដោយ​រួម​ចំណែក​ប្រមាណ​ ៣៨,៣ ភាគរយ​នៃ​ចំណែកទីផ្សារ​ដូង​របស់​ពិភព​លោក​។ ​ចិន ម៉ាឡេស៊ី និង​សិង្ហបុរី​​ គឺ​ជា​ប្រទេស​ទិញ​​ដូង​កំពូលៗ​​របស់ ​ឥណ្ឌូណេស៊ី។

​ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក​ ចូកូ​ វីដូដូ​ បាន​និយាយ​​ក្នុង​សន្និសីទអន្តរជាតិដូងនៅក្រុង​ Surabaya កាលពីថ្ងៃចន្ទ​ថា​ ប្រទេស​របស់​ខ្លួន​នៅ​តែ​មាន​ឱកាស​ច្រើន​ក្នុង​ការ​នាំ​ចេញ​ដូង​  ​ ហើយ​ទាញ​​ប្រយោជន៍​បន្ថែមកាន់តែច្រើន​ពីដូង ដូច​ជា​តាម​រយៈ​ការ​ផលិត​ថាមពលជីវសាស្ត្រ ដែល​អាចជួយជំរុញ​ការ​នាំ​ចេញ​របស់​ឥណ្ឌូណេស៊ីជា​រៀង​រាល់ឆ្នាំ​។ លោក​​បន្ថែម​​ថា​​  ​ឥណ្ឌូណេស៊ីត្រូវ​ងាក​ទៅ​មើល​លើ​ជីវឥន្ធនៈ​ដែល​ផលិត​ចេញ​ពី​ដូង​ ខណៈ​ដែល​សេដ្ឋកិច្ចបៃតងមានសក្តានុពលខ្លាំងសម្រាប់ប្រទេស​។

ប្រធានាធិបតី​ដដែល​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ស្រាវ​ជ្រាវ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ យើង​ត្រូវ​​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ជា​ពិសេស​ទាក់​ទង​នឹង​វិស័យ​ដូង​។ ខ្ញុំបានឃើញកាកសំណល់ដូងដែលប្រើសម្រាប់ជីវថាមពល។ ខ្ញុំគិតថាយើងពិតជាត្រូវអភិវឌ្ឍរឿងនេះ។ យើង​អាច​សូម្បី​តែ​​កែ​ច្នៃ​ដូង​ចេញ​ជា​ឥន្ធនៈយន្ត​ហោះ​»​។ ​លោក​បន្ត​ថា​៖ «នេះជាកិច្ចការដ៏ធំដែលយើងត្រូវដោះស្រាយ។ ដូច្នេះ យើងអាចលើកកម្ពស់ការប្រើប្រាស់ [ជីវឥន្ធនៈ​សម្រាប់​យន្ត​ហោះ​ ឬ​ឥន្ធនៈយន្តហោះ​ធ្វើ​ពី​ដូង​] ​ក្នុងប្រទេសផ្សេងៗទៀត​»។

​គួរ​គូស​បញ្ជាក់​ថា​ ជំហាន​បែប​នេះ​អាច​ជា​ការ​វិវត្ត​ដ៏​ធំ​មួយ​ទៀត​សម្រាប់​ឥណ្ឌូណេស៊ី ខណៈ​ប្រទេស​នេះ​បានចាប់ផ្តើមប្រើប្រាស់ជីវឥន្ធនៈសម្រាប់​យន្តហោះ​ ដែល​មាន​ប្រភព​ពី​ដូង​ប្រេង​រួច​មក​ហើយ​។ ជីវឥន្ធនៈសម្រាប់​យន្តហោះបញ្ចេញ​កាបូន​តិច​តួច​ខ្លាំង​ បើ​ធៀប​នឹង​ឥន្ធនៈហ្វូស៊ីល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម