ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាស្នើដល់ធនាគារចិនជួយកាត់បន្ថយលក្ខណៈវិនិច្ឆ័យសម្រាប់ស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិក
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោស្រីបណ្ឌិត ជា សិរី បានស្នើទៅធនាគារចិនប្រចាំទីក្រុងហុងកុងក្នុងការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិក ជួយសម្រួលដល់ការកាត់បន្ថយលក្ខណៈវិនិច្ឆ័យសម្រាប់ស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិក ក៏ដូចជាកម្រៃសេវាផងដែរ។

ការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោស្រីបណ្ឌិត ជា សិរីលោក Sun Yu នាយកប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុងនៅទីក្រុងហុងកុងកាលពីថ្ងៃទី២៣ខែឧសភាកន្លងទៅនេះ។
លោកស្រីបណ្ឌិតបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖«ខ្ញុំមានក្តីសោមនស្សរីករាយដែលបានជួបជាមួយលោក Sun Yu នាយកប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង ដែលជាធនាគារដៃគូរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិក ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដើម្បីជួយសម្រួលដល់ការកាត់បន្ថយលក្ខណៈវិនិច្ឆ័យសម្រាប់ស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិក ក៏ដូចជាកម្រៃសេវាផងដែរ។ លោក Sun បានទទួលសំណូមពរនេះ និងយកទៅពិភាក្សាជាមួយក្រុមការងារគាត់បន្តទៀត»។

លោកស្រីបានគូសបញ្ជាក់ទៀតថាធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកបោះពុម្ពក្រដាសប្រាក់ដុល្លាអាមេរិកទេ ហើយក៏មិនមានសិទ្ធក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដូចដែលយើងធ្វើសម្រាប់ប្រាក់រៀលនោះដែរ។
លោកស្រីបណ្ឌិតជា សិរីបានលើកឡើងបន្តថា៖ «យើងត្រូវជួលក្រុមហ៊ុនដឹកជញ្ជូន បង់សេវាធានារ៉ាប់រង ដើម្បីដឹកឲ្យធនាគារដៃគូរដែលមានសិទ្ធផ្ទាល់ ឬ ដោយប្រយោល ជាមួយធនាគារកណ្តាលអាមេរិកក្នុងការគ្រប់គ្រងក្រដាសប្រាក់នេះ។ ដូច្នេះធនាគារដៃគូយើងជាអ្នកកំណត់ លក្ខណៈវិនិច្ឆ័យ លើក្រដាសប្រាក់ដែលគាត់ទទួលបានពីយើង។ ការដឹកក្រដាសប្រាក់ថ្មីដុល្លាអាមេរិកចូលវិញក៏ត្រូវមានបង់សេវាដឹកជញ្ជូនធានារ៉ាប់រងដូចគ្នា ដែលត្រូវរាប់រងដោយធនាគារជាតិ»។

លោកស្រីបានពន្យល់ថា រាល់ការចាយវាយក្រដាសប្រាក់ដុល្លា មានភាពងាយស្រួល មួយផ្នែក ប៉ុន្តែក៏មានផលខាតដល់សេដ្ឋកិច្ចមួយផ្នែកដែរ។ ដូច្នេះយើងត្រូវងថ្លឹងថ្លែងវិធានការ ឲ្យបានម៉ត់ចត់ ។ ជម្រើសល្អគឺបន្តប្រើប្រាស់ KHQR ក្នុងការទូទាត់ ជា ដុល្លា ឬ រៀល និង លើកទឹកចិត្តភ្ញៀវទេសចរឲ្យប្រើប្រាក់រៀលឲ្យបានច្រើន។
នៅថ្ងៃដដែលនោះដែរ លោកស្រីបណ្ឌិត ជា សិរីក៏បានជួបជាមួយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយប្រទេសចិនលើប្រព័ន្ធទូទាត់ ជាពិសេសលើការផ្សព្វផ្សាយភ្ញៀវទេសចរចិនឱ្យប្រើប្រាស់កម្មវិធី UnionPay ដោយទូទាត់ជារូបិយវត្ថុក្នុងស្រុករបស់ខ្លួនដើម្បីស្កេន KHQR នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល