ព័ត៌មានអន្ដរជាតិ
ថៃកំណត់តម្លៃអគ្គិសនីប្រើប្រាស់ត្រឹម ៤,១៨ បាត/គីឡូវ៉ាត់ម៉ោង ប្រេងម៉ាស៊ូត ៣៣ បាត/លីត្រ
គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ បានអនុម័តវិធានការកំណត់តម្លៃអគ្គិសនីត្រឹម ៤,១៨ បាត/គីឡូវ៉ាត់ម៉ោងរហូតដល់ដំណាច់ឆ្នាំ និងតម្លៃប្រេងម៉ាស៊ូតនៅត្រឹម ៣៣ បាត/លីត្រ រហូតដល់ចុងបញ្ចប់ខែតុលា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger ។

រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានប្រកាសការណ៍នេះ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដោយថា រដ្ឋាភិបាលបានយល់ព្រមអនុវត្តវិធានការកាត់បន្ថយតម្លៃថាមពល ។ ជាមួយគ្នានោះ រដ្ឋាភិបាលនឹងបន្តគាំទ្រដល់ក្រុមប្រជាជនងាយរងគ្រោះ ដែលប្រើប្រាស់ភ្លើងអគ្គិសនីមិនលើសពី ៣០០ គីឡូវ៉ាត់ម៉ោង/ខែ ដោយគិតថ្លៃពួកគេ ៣,៩៩ បាត/គីឡូវ៉ាត់ម៉ោង រហូតដល់បំណាច់ឆ្នាំ។
លោក Pirapan បានបញ្ជាក់ថា តម្លៃប្រេងម៉ាស៊ូតនឹងបន្តកំណត់នៅ ៣៣ បាត (០,៩១ ដុល្លារ)/លីត្រ រហូតដល់ចុងខែតុលាឆ្នាំនេះ តាមរយៈ «យន្តការមូលនិធិប្រេង» ដែលរដ្ឋាភិបាលប្រើដើម្បីសម្រួលការឡើងចុះនៃតម្លៃប្រេង និងទប់ស្កាត់ការហក់ឡើងខ្ពស់ភ្លាមៗណាមួយ ដែលជះឥទ្ធិពលដល់សាធារណៈ។

ទន្ទឹមនឹងនេះ លោកលើកឡើងយ៉ាងដូច្នេះថា៖ «ច្បាប់រចនាសម្ព័ន្ធថាមពលថ្មី ដែលបានដាក់ឱ្យប្រើប្រាស់អស់រយៈពេលជាង ៤០ ទៅ ៥០ ឆ្នាំមកហើយនោះ នឹងមិនប៉ះទង្គិចផលប្រយោជន៍របស់នរណាម្នាក់ឡើយ។ ប្រសិនបើច្បាប់ថ្មីនេះមិនទាន់រួចរាល់ទាន់ពេលទេ វិធានការជំនួសនឹងត្រូវបានអនុវត្ត ដើម្បីដោះស្រាយបញ្ហាជាបណ្ដោះអាសន្ន»។
បើតាមការចុះផ្សាយរបស់ The Thaiger ច្បាប់កំណត់ថ្មី ដែលដាក់ចេញឱ្យប្រើប្រាស់ពីថ្ងៃអង្គារតទៅ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់ ចំពេលថ្លៃថាមពលកើនឡើង។ តាមរយៈការកំណត់តម្លៃទាំងនេះ រដ្ឋាភិបាលមានគោលបំណងផ្តល់ការសង្គ្រោះភ្លាមៗ ខណៈធ្វើការលើបម្លាស់ប្ដូររចនាសម្ព័ន្ធរយៈពេលវែងក្នុងវិស័យថាមពល។ វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខថាមពល តម្លៃសមរម្យ និងនិរន្តរភាព។
ការអនុម័តលើវិធានការដដែល ធ្វើឡើងខណៈប្រជាជន និងអាជីវកម្មថៃ បន្តប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃការប្រែប្រួលតម្លៃថាមពល។ ការកំណត់តម្លៃអគ្គិសនី និងប្រេងម៉ាស៊ូត រំពឹងថានឹងផ្តល់នូវស្ថេរភាព និងការព្យាករមួយចំនួន ដែលជាកត្តាសំខាន់សម្រាប់ទាំងអ្នកប្រើប្រាស់ និងសេដ្ឋកិច្ច៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?