សេដ្ឋកិច្ច
កម្ពុជាទទួលបានជើងហោះហើរជាង ១ ម៉ឺនជើង នៅឆមាសទី១ ឆ្នាំ ២០២៤
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិសរុប ១២ ៣៨៦ ជើង ដែលមានមនុស្សចំនួន ១,១៥ លាននាក់ (១ ១៥១ ៨៩០) កើនឡើង ២៦ ភាគរយ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៨៩៦០ ជើង អាកាសយានដ្ឋានសៀមរាបអង្គរ ៣ ២១៤ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ២១២ ជើង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ជើងហោះហើរអន្តរជាតិចូលឆមាសទី១ ឆ្នាំ២០២៤ សរុប ១២ ៣៨៦ ជើង(៤៨០ ទៅ ៤៩០ ជើង/សប្តាហ៍)និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣១ក្រុមហ៊ុន កំពុងដំណើរការ ក្នុងនោះ ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN): ៨ ៩៦០ ជើង (៣៣០ ទៅ ៣៥០ ជើង/សប្តាហ៍); អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI): ៣ ២១៤ ជើង (១២០ ទៅ ១៣០ ជើង/សប្តាហ៍); និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS): ២១២ ជើង (៧ ជើង/សប្តាហ៍)។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ នេះថា អ្នកដំណើរមានកំណើនតាមជើងហោះហើរភាគច្រើននៅប្រទេសជាប់ភូមិផងរបងកម្ពុជា ដូចជាប្រទេសថៃ និងប្រទេសវៀតណាម។
ប្រធានសមាគមមគ្គទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានឱ្យដឹងដែរថា កំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាស ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរនៅកម្ពុជា ដែលអាចជួយទៅដល់ប្រជាជនក្នុងស្រុក ឱ្យមានការងារធ្វើ រាប់ចាប់តាំងពីអ្នកបើកបរ មគ្គុទេសទេសចរ អ្នកលក់ដូរ សណ្ឋាគារផ្ទះសំណាក់ ហើយក៏បានផលទៅដល់អ្នកដាំដុះ ចិញ្ចឹមសត្វផងដែរ ខណៈរដ្ឋាភិបាលក៏បានពន្ធពីគ្រប់វិស័យទាំងអស់នោះដែរ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់