Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ម្រេច​នាំចេញ​វៀតណាម​កើន​ឡើង​ខ្ពស់​ ទោះ​បរិមាណ​នាំ​ចេញ​ថយ​ចុះ​

បានផុស

នៅ

ទិន្នន័យពីសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បាន​បង្ហាញ​ថា​ ទំហំនៃ​​តម្លៃ​ម្រេច​នាំ​ចេញ​របស់​ប្រទេស​​​បាន​កើន​ឡើងដ៏​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ទោះ​បីជា​បរិមាណ​នៃ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ទាំង​មូល​ធ្លាក់​ចុះ​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News នា​ថ្ងៃ​ពុធ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សមាស​ទី​១​នៃ​ឆ្នាំ​ ២០២៤ ​វៀតណាម​បាន​​នាំ​ចេញ​ម្រេច​​ប្រមាណ​ ១៤២ ៥៨៦ តោន ​ក្នុង​តម្លៃសរុប​ ៦៣៤,២ លានដុល្លារ ដែល​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ ៦,៨ ភាគរយ​នៃ​បរិមាណ​ និង​​ការ​កើន​ឡើង​ ៣០,៥ ភាគរយ​នៃ​តម្លៃ​។ ក្នុង​ចំនួន​​សរុប ការ​នាំ​ចេញ​ម្រេច​ខ្មៅ​បាន​កើន​ដល់ ៥៣៩,៩​ លាន​ដុល្លារ ខណៈ​ម្រេច​ស​កើន​ដល់ ៩៤,៣​លាន​ដុល្លារ។

ក្នុង​អំឡុងរយៈ​ពេល​៦​ខែ​ដដែល​ ​ម្រេច​ខ្មៅ​ត្រូវ​បាន​​នាំ​ចេញ​ក្នុង​តម្លៃ​​មធ្យម​ ៤ ៣៦៥ ដុល្លារ/​តោន ដោយ​កើន​ឡើង​ ៩២២ ដុល្លារ​/តោន​ ខណៈ​ម្រេច​ស​​ត្រូវ​បាន​នាំ​ចេញ​ក្នុង​​តម្លៃ ៥ ៩៨៣ ដុល្លារ/​​តោន​ ដោយ​កើន​ឡើង​ប្រមាណ​ ១ ០៨២ ដុល្លារ/តោន បើ​​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន។

អ្នក​ជំនាញ​បាន​កត់​សម្គាល់​ថា​ វៀតណាមកំពុងទទួលបាននូវ​ផលចំណេញ ពីកង្វះការផ្គត់ផ្គង់ម្រេចនៅក្នុងទីផ្សារពិភពលោក ដោយសារតែ​បាតុភូត​អាកាសធាតុ​សកល​អ៊ែលនីណូ (El Nino) ដែល​បង្ក​គ្រោះ​រាំង​ស្ងួត​​។ អ្នកជំនាញបាន​ព្យាករ​ថា ​ផលិតកម្ម​ម្រេចនឹង​ខ្សត់​ខ្សោយ​ដើម្បី​បំពេញតម្រូវការពិភពលោកក្នុងរយៈពេលវែង ជាពិសេស​ចន្លោះ​​រយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ដែល​ធ្វើ​ឱ្យ​តម្លៃ​ម្រេច​កាន់​តែ​ថ្លៃ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម​ តម្លៃ​ម្រេចសម្រាប់​ការ​​ជួញដូរ​​លើ​ទីផ្សារ​​ក្នុង​ប្រទេស ​ក៏​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។ ​កាសែត​អនឡាញ​ nongnghiep.vn បាន​ស្រង់​សម្ដី​កសិករ​ដាំ​ម្រេចម្នាក់​​នៅ​ខេត្ត​ Đồng Nai ដែល​បាន​ឱ្យ​ដឹង​ថា​ មាន​ពេល​ខ្លះ​ តម្លៃ​ម្រេចបាន​ហក់​ឡើង​ដល់ ​១៨០ ០០០ ​​​ដុង (៧,០៩ ដុល្លារ​) /​គីឡូក្រាម ដែល​នេះ​ជា​កម្រិតដ៏​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ​​កសិករ​ដដែល​បន្ត​ថា តម្លៃ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ ដោយ​​ឡើង​ដល់ ១៥០ ០០០ ដុង​/គីឡូក្រាម​ ​កាល​ពី​​ដើម​ខែ​កក្កដា ដែល​នេះ​ខ្ពស់​ជាង​​ទ្វេ​ដង​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​​ឆ្នាំ​មុន។

អ្នក​ជំនាញ​ខាង​ម្រេច​វៀតណាម​ បាន​ឈប់​ស្រប​នឹង​ព័ត៌មាន​នេះ​ ដោយថា​ ​តម្លៃ​ម្រេច​អតិបរិមា​ដែល​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​គឺ ​១៨០ ០០០ ដុង​/គីឡូក្រាម​ ​​អំឡុង​ឆ្នាំ​បង្កបង្កើនផល​ឆ្នាំ ​២០២៣-២៤។ នៅ​តាម​តំបន់​មួយ​ចំនួន តម្លៃ​នេះ​ បាន​ហក់​ឡើង​​ចន្លោះ​ពី ២០០​ ០០០ ដុង ទៅ ២១០ ០០០ ដុង/​គីឡូក្រាម​។

យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ថា​ ការ​កើន​ឡើង​ដ៏​ខ្ពស់​នេះ​ស្ថិត​ក្នុង​រយៈ​ពេល​ខ្លី​ៗ​ ពោល​​គឺ​នៅ​ពេល​ក្រុមហ៊ុនមួយចំនួន​ត្រូវ​ការ​ទិញម្រេច សម្រាប់​ការ​នាំចេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម