Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិភាគ​​៖ ការ​ពឹង​ផ្អែកខ្លាំង​​​លើ​​ការ​នាំ​ចេញ​ទៅ​ចិន​​ ​អាចឱ្យ​​​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ងាយ​រង​គ្រោះ​

បានផុស

នៅ

អ្នក​វិភាគ​សេដ្ឋកិច្ច​​ឥណ្ឌូណេស៊ី​បាន​ព្រមាន​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ការ​នាំ​ចេញ​ទៅ​ចិន​ អាច​ធ្វើ​ឱ្យ​​ពាណិជ្ជកម្ម​របស់​ឥណ្ឌូណេស៊ីស្ថិត​​នៅ​ក្នុង​​ភាព​ងាយ​រង​គ្រោះ​ ពេល​ដែល​សេដ្ឋកិច្ច​របស់​ចិន​​មិន​មាន​ស្ថិរភាព​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិភាគ​សេដ្ឋកិច្ច​មក​ពី​មជ្ឈមណ្ឌលកំណែទម្រង់សេដ្ឋកិច្ច (CORE) លោក Mohammad Faisal  បាន​លើក​ឡើង​ថា​ ចិន​រួមចំណែក​ ២២,៥ ភាគរយ ​នៃ​​តម្លៃនាំចេញសរុបរបស់ឥណ្ឌូណេស៊ី ​ក្នុងឆមាសទី១​​ ឆ្នាំនេះ ​ខណៈ​ការ​នាំ​ចេញទៅ​ចិន​​របស់​ប្រទេស​​ជាច្រើន​ផ្សេង​​ទៀត​​ មាន​​​ត្រឹម​តែរង្វង់​​ ១០-១២ ភាគរយ ​ប៉ុណ្ណោះ​។

លោក Faisal បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «ពេល​តម្រូវការពីប្រទេសចិនធ្លាក់ចុះ វាប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនាំចេញរបស់ឥណ្ឌូណេស៊ី។ នេះគឺ​​ជា​ហេតុផល​ចម្បង ​ដែល​នៅ​ពីក្រោយ​ការ​ធ្លាក់​ចុះ​នៃ​ការ​​នាំ​ចេញ​របស់​យើង​នា​ពេល​ថ្មីៗ​នេះ»។​

យោង​តាមទិន្នន័យ​ពី​រដ្ឋាភិបាលឥណ្ឌូណេស៊ី​ ​អតិរេកពាណិជ្ជកម្មអន្តរជាតិរបស់​ប្រទេស​បាន​ថយ​ចុះ​ប្រមាណ​ ៤,៤៦ ប៊ី​លានដុល្លារ​ មក​នៅ​ត្រឹម​ ១៥,៤៥ ប៊ីលាន​ដុល្លារ​ ក្នុង​ឆមាសទី១​ នៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាល​ពី​ឆ្នាំ​មុន​​។ខណៈការនាំចេញ​ទៅកាន់ប្រទេស​ភាគច្រើនបានបន្តកើនឡើង ដូច​ជា​ឥណ្ឌា (កើន​ឡើង​ ២២ ភាគរយ​) ​ការនាំចេញទៅ​ចិនបានធ្លាក់ចុះ ៤,២ ភាគរយ។

លោក​ Faisal បានសន្មត់​ថា ​ការផ្គត់ផ្គង់ដ៏​ច្រើន​លើស​លុប​នៃ​​​ទំនិញផលិត​ក្នុង​ស្រុក​ចិន​ផ្ទាល់​ ​ជា​កត្តា​កាត់បន្ថយតម្រូវការរបស់​ប្រទេស​នេះ​ សម្រាប់ការនាំចូលវត្ថុធាតុដើម។ លោក​បន្ត​ថា​៖ «ភាពខុសគ្នាសំខាន់ចំពោះ​លក្ខណៈនៃការនាំចេញរវាង​ឥណ្ឌូណេស៊ី និងប្រទេសផ្សេង​ៗ​ដូចជាថៃ ម៉ាឡេស៊ី និងហ្វីលីពីន គឺថា ប្រទេសទាំងនោះមិនពឹងផ្អែកខ្លាំងលើ​ចិននោះទេ»។

ផ្ទុយ​ពី​ការ​នាំ​ចេញ​ ការ​នាំ​ចូល​ពី​ចិន​​របស់​ឥណ្ឌូណេស៊ី​ បាន​កើន​ឡើង​គួរ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ ផលិតផលវាយនភណ្ឌ រួម​ចំណែក​ ៤១ ភាគរយលើ​ការនាំចូលពី​ចិនសរុប​​របស់​ឥណ្ឌូណេស៊ី។ កាលពីខែមិថុនា ឱនភាពពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី គឺ​ចិន ​(៦៩៣,៤ លាន​ដុល្លារ​)៕  ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម