Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បោះ​ជំហាន​កាន់​តែកៀក​លើ​ការ​បើក​ដំណើរការ​​ «តាក់ស៊ី​ហោះ» ដឹក​អ្នក​ដំណើរ​ សម្រាប់​​ទីផ្សារ​ក្នុង​ស្រុក​

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិត​តាក់ស៊ី​ហោះរបស់​ចិន​​ EHang  បាន​ឱ្យ​ដឹង​ថា​ និយតកររដ្ឋបាលអាកាសចរណ៍ស៊ីវិល​ចិន (CAAC) បានទទួល​ពាក្យស្នើ​សុំរបស់ក្រុមហ៊ុន​សម្រាប់​​វិញ្ញាបនបត្រប្រតិបត្តិករអាកាសចរណ៍ ដែល​នេះ​ជា​ជំហាន​មួយ​កាន់​តែ​កៀក​ ដើម្បី​ឱ្យ​ខ្លួនអាច​បើក​​ប្រតិបត្តិការ​ «តាក់ស៊ី​ហោះ​» សម្រាប់​ទីផ្សារ​ពាណិជ្ជកម្មដឹក​ជញ្ជូន​អ្នក​ដំណើរ​​​ក្នុង​ស្រុក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ ​​ EHang  ដែល​មានមូលដ្ឋាននៅទីក្រុងក្វាងចូវ ​បាន​និយាយ​ក្នុងសេចក្តីថ្លែងការណ៍​កាលពីថ្ងៃចន្ទថា CAAC បានចាប់ផ្តើមពិនិត្យឡើងវិញនូវពាក្យសុំអាជ្ញាប័ណ្ណរបស់ខ្លួន ដើម្បីផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុក។

ស្ថាបនិក ​​និង​ជានាយកប្រតិបត្តិ​របស់​​ EHang លោក​ Hu Huazhi ​និយាយ​ក្នុងសេចក្តីថ្លែងការណ៍ដដែល​ថា៖ «​យើង​បោះ​ជំហាន​កាន់​តែ​ជិត​ ទៅ​នឹង​ការសម្រេចបាននូវគោលដៅរបស់យើងក្នុងប្រតិបត្តិការពាណិជ្ជកម្មលើ​យានយន្ត​ហោះ​សម្រាប់​ដឹក​អ្នក​ដំណើរ​​ដោយ​គ្មាន​មនុស្ស​បើ​ក​​ ​ដែលនេះ​តំណាងឱ្យជំហានចុងក្រោយ​សម្រាប់​ការ​ដាក់​វត្តមាន​នៃ​​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ ចូល​ទៅ​ក្នុង​ទីផ្សារ​សម្រាប់​អ្នក​ប្រើ​ប្រាស់​»។ ​ប្រសិន​បើ​អនុម័ត​ ចិន​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភព​លោក​ដែល​ធ្វើ​ដូច្នេះ​។  

លោក Hu បាន​បន្ត​ទៀត​ថា EHang កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ CAAC ដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់យានជំនិះតាម​អាកាស​ដែល​គ្មានអ្នកបើកបរ ហើយថា ការ​អនុម័ត​ជាផ្លូវ​ការ​លើ​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​ មាន​សារៈសំខាន់​យ៉ាងសំខាន់សម្រាប់ឧស្សាហកម្ម​យានជំនិះ​​ហោះ​ដែលហើរ​​ឡើង​ និង​ចុះ​ចត​ដោយ​ប្រើ​អគ្គិសនី​ ​(eVTOL) ដែល​ស្ថិត​ក្នុង​ទម្រង់រួម​បញ្ជូល​គ្នា​នៃ​​រថយន្ត​អគ្គិសនី​ និង​ដ្រូន​​។  

គួរ​រំឭក​ថា​ កាល​ពី​​មេសា​ ឆ្នាំ​​នេះ​ CAAC ​បានផ្តល់​សិទ្ធិ​ជា​លើក​ដំបូង​​ឱ្យ EHang បើក​ការ​​ផលិត​ទ្រង់​ទ្រាយ​ធំ​នូវ​ eVTOL  ​ម៉ាក​ EH216-S ដែល​ជា​ប្រភេទ​យាន​ជំនិះហោះ​សម្រាប់​​ដឹក​អ្នកដំណើរ​ដោយ​​គ្មាន​មនុស្ស​បើក​ ដំបូង​បង្អស់​របស់​ពិភព​លោក​។​

វឌ្ឍនភាព​របស់​ក្រុម​ហ៊ុន EHang គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការរបស់ចិន ដើម្បី​អភិវឌ្ឍនូវអ្វីដែល​ខ្លួន​ហៅថា «សេដ្ឋកិច្ចរយៈកម្ពស់ទាប»  ដែល​សំដៅ​លើ​​ប្រតិបត្តិការ​​ eVTOL សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​រយៈ​កម្ពស់ទាប​ជាង​ ១ ០០០ ម៉ែត្រ​។ បច្ចុប្បន្ន​ រដ្ឋាភិបាល​ចិន​គាំទ្រ​សេដ្ឋកិច្ច​រយៈ​កម្ពស់ទាប​ ដោយ​​គេ​ឃើញ​មាន​ការ​វិនិយោគ​ និង​ការ​គាំទ្រ​តាម​រយៈ​គោលនយោបាយ​ជា​ច្រើន​ ស្រដៀង​ទៅ​នឹង​វិស័យ​រថយន្ត​អគ្គិសនី​ដែរ​។ ​​

បើ​មិន​រាប់​​សេវា​កម្ម​ដឹង​ជញ្ជូន​​អ្នក​ដំណើរ​ តាក់ស៊ី​ហោះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ពិភព​លោក​នោះ​ទេ​។ ​ទីក្រុង​ Shenzhen  របស់​​ចិន​ផ្ទាល់​ បាន​ប្រើ​សេវាកម្ម​ប្រភេទ​នេះរួច​ទៅ​ហើយ​​ រួមមាន​ដ្រូន​ និង​ឧទ្ធម្ភាគចក្រ​តាក់ស៊ី​ ដើម្បី​ដឹក​ជញ្ជូន​ម្ហូប​​អាហារ​​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម