Connect with us

សេដ្ឋកិច្ច

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

បានផុស

នៅ

កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែងរឹបអូសប្រេងម៉ាស៊ីនជាង​៣០០០ប៊ីដុង។ ការចុះបង្ក្រាបនេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន K.l.S និងក្រុមហ៊ុន Siam Kubota Corpo​ration ដែលជាម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនៃការនាំចូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទីតាំងដេប៉ូយីហោ ហេង សុខជា ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឆែកឆេរកឃើញ​ប្រេងម៉ាស៊ីន​​មួយចំនួនរួមមាន​ ប្រេងរំអិលម៉ាក់ NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប N​OVA 2T ចំនួន ១,២៦២ កំប៉ុង)។ ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០​៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេង​រំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុ​ង)។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញសម្រេចដូកហូត និងបញ្ជូ​នសម្ភារៈទាំងអស់យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ន​ និងដំណើរការនីតិវិធីលើម្ចាស់ទីតាំង​ឈ្មោះ ហេង សុខជា​ សាកសួរ​តាម​នីតិវិធី​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១៧ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៤៣ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

Sokha Hotels

ព័ត៌មានពេញនិយម