Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ ជុំ​វិញ​កង្វល់​តម្រូវការ​ទាបនៅ​ចិន​ ​

បានផុស

នៅ

តម្លៃ​ប្រេងកុងត្រា​សម្រាប់​ខែ​កញ្ញា​ បាន​ធ្លាក់​ចុះ​ក្នុង​ការ​ជួញដូរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ ជុំ​វិញ​កង្វល់​ពាក់​ព័ន្ធ​នឹង​​កម្សោយ​នៃ​តម្រូវ​ការ​​នៅចិន​ ដែល​ជា​ប្រទេស​នាំចូល​ប្រេងឆៅ​​ធំជាង​គេបំផុត​របស់​​ពិភព​លោក​ និង​ក្ដី​សង្ឃឹម​នៃ​​បទឈប់​បាញ់​នៅ​ហ្គាហ្សា​ ដែល​អាច​បន្ធូរ​បន្ថយ​ការ​រំខាន​ផ្នែក​ផ្គត់​ផ្គង់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត​ ម៉ាក​ Brent ​បាន​ធ្លាក់ចុះ ៣៨​ សេន ឬ ០,៥ ភាគរយ​ ដោយ​ជួញដូរ​នៅ​តម្លៃ​ ៨១,៣៣ ដុល្លារ​/បារ៉ែល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​។ ចំណែក​ឯ​ប្រេងឆៅ​នា​ពេល​អនាគត​របស់​អាមេរិក ម៉ាក​ WTI វិញ​ បានធ្លាក់ចុះ ៣៣ សេន ឬ ០,៤ ភាគរយ​ នៅត្រឹម​ ៧៧,២៦ ដុល្លារ​/បារ៉ែល​។ ​

តម្លៃ​ប្រេង​ទាំ​ង​២​កើន​ឡើង​តិច​តួច​ក្នុង​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​រដ្ឋបាលព័ត៌មានថាមពលអាមេរិក​ (EIA) បាននិយាយថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ៣,៧ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលនេះ​​លើស​ជាង​ការ​រំពឹង​ទុក ១,៦ លាន​បារ៉ែល ​របស់​អ្នក​វិភាគ​​។ ​

ជា​រឿយ​ៗ​ តម្លៃ​ប្រេង​តែង​កើន​ឡើង​ នៅ​ពេល​ទិន្នន័យ​បង្ហាញ​ពី​​ការ​ធ្លាក់​ចុះ​នៃ​ស្តុក​ប្រេង​អាមេរិក​។ យ៉ាង​ណា​មិញ សម្រាប់​ការ​ជួញដូរ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ អ្នក​ជំនាញ​​លើក​ឡើង​ប្រាប់​រ៉យទ័រ​​​ថា​ វិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះការចុះខ្សោយនៃតម្រូវការនៅក្នុងប្រទេសចិន និង​ក្ដី​រំពឹង​ពី​កិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែល​នេះ​ជា​កត្តា​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​។ ​

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចិន​ ​ការនាំចូលប្រេង និងដំណើរការរោងចក្រចម្រាញ់របស់ប្រទេសចិនសម្រាប់​ឆ្នាំ​នេះ​ មាននិន្នាការទាបជាងឆ្នាំ ២០២៣ ​ដោយសារ​តែ​តម្រូវការប្រេងទាប ចំពេល​កំណើនសេដ្ឋកិច្ច​​បន្ត​ដើរ​អូស​ជើង​។

នៅ​ឯមជ្ឈិមបូព៌ា​វិញ​ កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ក្រោមផែនការ​​របស់​អាមេរិក​ ​​ខណៈ​ការ​សម្របសម្រួលដោយអេហ្ស៊ីប និងកាតា ក៏​ហាក់​ទទួលបានសន្ទុះជា​វិជ្ជមាន​ក្នុងរយៈពេល១​ខែកន្លងមកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម