Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​វៀតណាម​ហក់​ឡើងខ្ពស់​​ ជំរុញ​ដោយការ​ប្រើ​ប្រាស់​វេទិកា​របស់​ TikTok

បានផុស

នៅ

របាយការណ៍​​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ Metric បាន​បង្ហាញ​ថា​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​វៀតណាម​ហក់​ឡើងខ្ពស់ ដោយ​អ្នក​ប្រើ​ប្រាស់​វៀតណាម​ បាន​ចំណាយ​ប្រាក់​ប្រមាណ​ ១៤៣,៩ ទ្រីលាន​ដុង​ (៥,៧ ប៊ីលាន​ដុល្លារ​)​ ដើម្បី​ទិញ​ទំនិញ​ចំនួន​ ១,៥៣ លាន​មុខ​ លើ​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចំនួន ៥ ក្នុងឆមាសទី១​នៃឆ្នាំនេះ។ នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​​ដដែល​នេះ​ បង្ហាញ​ពី​កំណើន​កប់​ពពក​ ប្រមាណ​ ៥៤,៩១ ភាគរយ ​បើ​គិត​ពី​ការ​ចំណាយ និង​ ៦៥,៥៥ ភាគរយ​ បើ​គិត​ពី​មុខ​ទំនិញ​ ដោយ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ​Metric និយាយថា ​កំណើន​នេះ​ បង្ហាញពីទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដ៏រឹងមាំរបស់វៀតណាម ក៏ដូចជាសមត្ថភាពរបស់អ្នកលក់ក្នុងការទាញយកអត្ថប្រយោជន៍ពីនិន្នាការទិញទំនិញតាមអ៊ិនធឺណិត។

​យ៉ាង​ណា​មិញ​ ​ក្រុមហ៊ុន​ Metric បានចង្អុលបង្ហាញថា កំណើនភាគច្រើនបានមកពីវេទិកា​លក់​ទំនិញ​អនឡាញ​ TikTok Shop របស់​ក្រុម​ហ៊ុន​ TikTok និងវេទិកា​ Shopee ។ មានតែ​​វេទិកា​ទាំង​២​ប៉ុណ្ណោះ ដែល​បាន​កត់​ត្រា​ពី​អត្រា​វិជ្ជមានក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​វៀតណាម​ ដោយប្រាក់​ចំណូល​ក្នុង​ឆមាស​ទី​១​ របស់​ TikTok Shop ​បាន​កើន​ឡើង​ប្រមាណ​ ១៥០,៥៤ ភាគរយ​ និង Shopee ​ប្រមាណ​ ៦៥,៩៦ ភាគរយ​។

​វេទិកា​របស់​ក្រុម​ហ៊ុន​ Lazada, Tiki និង Sendo ឯណោះ​វិញ​ បាន​កត់ត្រា​ពី​កំណើនអវិជ្ជមានទាំងប្រាក់ចំណូល និងបរិមាណលក់។ របាយការណ៍បានចង្អុលបង្ហាញថា ប្រាក់ចំណូលរបស់ Lazada បានធ្លាក់ចុះ ៤៣,៨១ ភាគរយ និង Tiki ធ្លាក់​ចុះ​ ៤៨,៥៥ ភាគរយ​។ ​

បើ​តាម​ Metric ​ទាំង Shopee និង Tiktok Shop បានទាញយកអត្ថប្រយោជន៍ពីនិន្នាការទិញទំនិញ តាម​រយៈ​ការ​ផ្សាយ​បន្តផ្ទាល់ដោយជោគជ័យ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម