Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទ«បាគងសម្រាប់ទេសចរ» ឆាប់ៗនេះ

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រួលការទូទាត់ដល់ភ្ញៀវទេចរ ធនាគារជាតិនៃកម្ពុជា(NBC)កំពុងអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលគ្រោងនឹងដាក់ដំណើការនាពេលដ៏ខ្លីខាងមុខនេះ។

ផែនការនៃការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC  កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤បានជួបពិភាក្សាក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ នារសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រមូលធាតុចូល និងស្វែងរកកិច្ចសហការដើម្បីអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត ជា សិរិ បានមានប្រសាសន៍ថា៖« កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដោយរំពឹងថានឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់»។

«កម្មវិធីថ្មីនេះក៏នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀតផងដែរ តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន»។ នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) បានសាទរចំពោះ​គំនិតផ្តួចផ្តើមនេះ ដែលកម្មវិធី Bakong Tourists App នឹងកាន់តែជួយ​សម្រួលដល់ការទូទាត់​របស់ភ្ញៀវទេចរអន្តរជាតិដោយពុំចាំបាច់កាន់ក្រដាសប្រាក់នៅ​ពេល​ដែលពួកគេទៅទស្សនា​រមណីដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា។​

លោកបានមានប្រសាសន៍ថា៖«វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សម្រួលដល់ការចាយវាយរបស់ភ្ញៀវទេចរអន្តរជាតិដោយសារតែពួកគាត់ពុំចាំបាច់ខ្វាយខ្វល់លើការកានក្រដាសប្រាក់ដើម្បីចំណាយ ឬមិនលំបាកនៅពេលដែលពួកគាត់ទទួលលុយអាប់មកវិញ​ដែល​មានសភាពចាស់ឬរហែកដែលបង្ករការលំបាកដល់ពួកគាត់នៅពេលយកទៅចំណាយបន្ត ហើយបែរជាអ្នកលក់បដិសេដមិនទទួល»។

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាន​​​នាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។ នេះបើយោង​តាម​របាយ​​ការណ៍​របស់​ក្រសួងទេសចរណ៍។

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧%; វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ;ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២%; ឡាវ ១៨៨ ៧២៦ កើន​៣៤,៤%; អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%។

បើ​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ​នៅក្នុងឆមាស​ទី០១ ឆ្នាំ ២០២៤ (គិតចាប់ពីខែមករា-មិថុនា) ​មានភ្ញៀវទេសចរបរទេសចំនួន ៥២១ ៩៥០ នាក់ បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មានការកើនឡើង ៣៥,៣០ ភាគរយ ខណៈប្រាក់ចំណូល​ទទួល​បានពីការលក់សំបុត្រចំនួន ២៤ ៣៥៧ ៦៩៥ដុល្លារ កើន ៣៦,២៥ ភាគរយ។

នៅក្នុងឆ្នាំ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥​ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯ​ថវិកា​​​ប្រមាណ ៣,០៨​ ពាន់​លាន​ដុល្លារ កើន ៨៧,៥ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២២ នាទីutes មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម