ព័ត៌មានជាតិ
វិស័យហិរញ្ញវត្ថុនៅកម្ពុជាបន្តរក្សាកំណើននៅក្នុងឆមាសទី១ឆ្នាំនេះ
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានអះអាងថាគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤នេះកម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅតែរក្សាបានកំណើនដ៏ល្អ ខណៈដែរគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជាង៣៣០បានបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។ វិស័យនេះ
លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានឱ្យដឹងកាលពីថ្មីៗនេះថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រ និងការ អភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

លោកបានលើកឡើងថាទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៦,១% ដល់ ៣៥៦,៩ ទ្រីលានរៀល (៨៨,៣ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះវិស័យធនាគារមាន ៩៥,៩% នៃទ្រព្យសកម្មប្រព័ន្ធធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥%។ ឥណទានអតិថិជនបានកើនឡើង ២,៦% ដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ប៊ីលានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជន មានកំណើន ១៣,៤% ដល់ ២០៩,៩ ទ្រីលានរៀល (៥១,៩ ប៊ីលានដុល្លារអាមេរិក) ចំណែកឯដើមទុន មានកំណើន ៩,៧% ដល់ ៤០,១ ទ្រីលានរៀល (៩,៩ ប៊ីលានដុល្លារអាមេរិក)។
លោកថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥។

លោកបានបន្តថា៖«គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវា ហិរញ្ញវត្ថុនិងផ្តល់ភាពងាយស្រួលដល់អតិថិជនតាមរយៈការបើកសាខានៅតាមរាជធានី-ខេត្តសរុប ចំនួន ២.៧៥២ សាខា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) សរុបចំនួន ៥.៧២៧ ម៉ាស៊ីន ការផ្តល់សេវាទូទាត់តាមអេឡិចត្រូនិក សេវាធនាគារចល័តនិងឌីជីថលយ៉ាង សម្បូរបែបផងដែរ»។

លោកបានបញ្ជាក់ថាជារួម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តរក្សាបាននូវភាពធន់ និងគោរពបាននូវអនុបាត ប្រុងប្រយ័ត្នសំខាន់ៗ ដូចជា អនុបាតសាធនភាព អនុបាតក្របខ័ណ្ឌសន្ទនីយភាព ព្រមទាំង បទប្បញ្ញត្តិជាធរមានរបស់ធនាគារជាតិនៃកម្ពុជា ទោះបីជាគុណភាពឥណទាននិងលទ្ធភាព ស្វែងរកប្រាក់ចំណេញបានថយចុះ ស្របពេលដែលថ្លៃដើមមូលនិធិមានកម្រិតខ្ពស់និងកំណើន ឥណទានបានថមថយ ដោយសារភាពទន់ខ្សោយនៃការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចមួយចំនួន គួបផ្សំនឹងការផ្តល់ឥណទានប្រកបដោយភាពប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន