សេដ្ឋកិច្ច
រដ្ឋពន្លឿននិតិវិធីគម្រោងវិនិយោគវិស័យថាមពលអគ្គិសនី និងរ៉ែ
រាជរដ្ឋាភិបាលកម្ពុជាបានជំរុញនិតិវិធីក្នុងការសិក្សាគម្រោងវិនិយោគ វារីអគ្គិសនី, គម្រោងថាមពលដើរដោយខ្យល់ និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យការផលិតថាមពលដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតមួយរវាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជំរុញការអភិវឌ្ឍប្រទេស ដោយបំពេញនូវថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងមិនចំណាយពេលច្រើន ដែលមានការកំណត់នូវតម្លៃ ក្នុងការសិក្សាច្បាស់លាស់។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា ក្នុងការជំរុញឱ្យមានការវិនិយោគក្នុងវិស័យរ៉ែ ដូចវិស័យថាមពលដែរ ដើម្បីចូលរួមវិភាគទានក្នុងការអភិវឌ្ឍប្រទេស ប៉ុន្តែការធ្វើនេះ ក៏ត្រូវធ្វើឱ្យបានត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានផងដែរ។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ បានលើកឡើងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។

នៅក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃថាមពលអគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់បង្កើនថាមពលបៃតងឱ្យបានច្រើន។
បច្ចុប្បន្នកម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយកថាមពលបៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់