ព័ត៌មានអន្ដរជាតិ
ឥណ្ឌាសម្លឹងបង្កើនការវិនិយោគផ្ទាល់ពីចិន ទោះបីមានជម្លោះនយោបាយ
ឥណ្ឌាមានបំណងចង់បង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិន បើទោះបីជាទំនាក់ទំនងនយោបាយរវាងប្រទេសទាំង២ ស្ថិតនៅក្នុងភាពទ្រុធទ្រោម ក្រោយការប៉ះទង្គិចគ្នាផ្នែកយោធាតាមបណ្ដោយព្រំដែនក្នុងឆ្នាំ ២០២០ ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Investment Monitor កាលពីថ្ងៃពុធ។

ក្នុងបទបង្ហាញស្ដីពីការស្ទង់មតិសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ លោក Nirmala Sitharaman បានមានប្រសាសន៍ថា៖ «ឥណ្ឌាប្រឈមមុខនឹងជម្រើស២ដើម្បីទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្រ្ត ចិន+១៖ ឥណ្ឌាអាចសមាហ័រណទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ឬលើកកម្ពស់ FDI ពីប្រទេសចិន»។
ដោយមើលឃើញពីឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន លោក Sitharaman បាននិយាយថា ការបង្កើន FDI នឹងជំរុញការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក។
គួរគូសបញ្ជាក់ថា ឥណ្ឌាត្រូវការការវិនិយោគ FDI ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួន ដែលជាគោលដៅមួយរបស់រដ្ឋាភិបាល។ បច្ចុប្បន្ន វិស័យផលិតកម្មរួមចំណែក ១៧ ភាគរយនៃសេដ្ឋកិច្ចរបស់ឥណ្ឌា ហើយប្រទេសមានគោលដៅឱ្យវិស័យនេះរួមចំណែកដល់ ២៥ ភាគរយ នៅឆ្នាំ ២០២៥។

គេមើលឃើញថា ទំនាក់ទំនងរវាងចិន និងឥណ្ឌា បានក្លាយទៅជាជូរចត់ក្រោយជម្លោះព្រំដែនក្នុងឆ្នាំ ២០២០ ដែលសម្លាប់ទាហានឥណ្ឌា ២០ នាក់ និងចិន ៤ នាក់។ បន្ទាប់ពីហេតុការណ៍នោះ រដ្ឋាភិបាលឥណ្ឌា បានបញ្ចេញវិធានការប្រឆាំងនឹងចិនជាច្រើន រួមទាំងការបិទកម្មវិធីទូរស័ព្ទចិនជាង ៣០០ ការដំឡើងពន្ធលើក្រុមហ៊ុនចិន និងការរឹតបណ្ដឹងធ្ងន់ធ្ងរលើការវិនិយោគរបស់ចិនណាមួយជាដើម។ ជាលទ្ធផល ការវិនិយោគពីចិនទៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងគំហុក។
យ៉ាងណាមិញ អ្នកវិភាគមើលឃើញពីរបត់នៃគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក។ តម្រូវការផ្នែកបច្ចេកវិទ្យា និងអ្នកជំនាញរបស់ចិនបានកើនឡើង ដោយសារតែភាពចាំបាច់ ដើម្បីពង្រីកវិស័យផលិតកម្ម។ ក្នុងឆ្នាំ ២០២៣-២០២៤ ចិនបានវ៉ាដាច់អាមេរិក ហើយក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ឥណ្ឌាជាថ្មី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់