ព័ត៌មានជាតិ
ធនាគារកណ្តាលកម្ពុជា និង អង្គការសហប្រជាជាតិយល់ស្រប៥ចំណុចដែលជាលទ្ធផលពីកិច្ចពិគ្រោះយោបល់ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារជាតិនៃកម្ពុជា (NBC) និង អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាភាគីពាក់ព័ន្ធ បានអនុម័តសកម្មភាពមួយចំនួនដែលនឹងត្រូវអនុវត្តក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយបែងចែក ជាផ្នែកអាទិភាពចំនួន ៥ រួមមាន៖
- សេវាធានារ៉ាប់រង៖ សាកល្បងគម្រោងធានារ៉ាប់រងសម្រាប់ហានិភ័យកសិកម្ម ដែល បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្រោមក្របខ័ណ្ឌនៃសហគមន៍កសិកម្មទំនើប និងរៀបចំក្រុមការងារគាំទ្រដល់ការបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់សហគមន៍ ជនជាតិដើមភាគតិច។
- បទប្បញ្ញត្តិនិងការត្រួតពិនិត្យ៖ តម្រូវឱ្យអនុវត្តតាមក្រមប្រតិបត្តិ និងគោលការណ៍ផ្តល់ ឥណទាន ពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងនិយ័តករ និងធានា ប្រសិទ្ធភាពនៃយន្តការស្វ័យនិយ័តកម្មៗ
- ការគាំទ្រដល់អតិថិជនឥណទាន៖ ពង្រឹងយន្តការដោះស្រាយបណ្តឹង បង្កើតក្រុមការងារ រៀបចំយន្តការឯករាជ្យក្នុងការពិគ្រោះយោបល់និងសម្រុះសម្រួលបំណុល និងលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន។
- ការពង្រឹងផ្នែកបច្ចេកទេស៖ ប្រមូល/ចែករំលែកទិន្នន័យគូបសរុប ដាក់ចេញលិខិតបទដ្ឋាន គតិយុត្តស្តីពីឥណទានរៀបចំឡើងវិញនិង/ឬបុនហិរញ្ញប្បទាន និងកំណត់និយមន័យ មីក្រូឥណទានឱ្យមានលក្ខណៈស្តង់ដា។
- ការសម្រួចវិធានការលើការផ្តល់កម្ចីក្រៅផ្លូវការ និងតួនាទីអាជ្ញាធរមូលដ្ឋាន៖ ពង្រឹង ការអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់កម្ចីក្រៅផ្លូវការ និងពង្រឹងការអនុវត្ត តួនាទីរបស់អាជ្ញាធរមូលដ្ឋាន។
ដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីមានការកើនឡើងនៃការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័ស នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងការប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជា ការជាប់បំណុល ជាដើម។

កិច្ចសន្ទនាតាមក្រុមនីមួយៗ និងកិច្ចប្រជុំបច្ចេកទេសជាមួយពហុភាគី ពាក់ព័ន្ធ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ហើយមានការចូលរួមពិគ្រោះយោបល់ពីតំណាង ក្រុមនិងស្ថាប័នចំនួន ១០០ ផ្សេងគ្នា រួមមាន៖ តំណាងមកពីរាជរដ្ឋាភិបាល និយ័តករ ស្ថាប័ននិង សមាគមវិជ្ជាជីវៈធនាគារនិងហិរញ្ញវត្ថុ វិនិយោគិន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ យោងតាមសេចក្តីសេចក្តីថ្លែងការណ៍រួមរវាង

បើយោងតាមសេចក្តីថ្លែងការណ៍រួម ដំណើរការពិគ្រោះយោបល់នេះនឹងនៅតែបន្ត ដោយកិច្ចប្រជុំបន្ទាប់ជាមួយភាគីពាក់ព័ន្ធ គ្រោងនឹងរៀបចំឡើងក្នុងខែមករា ឆ្នាំ២០២៥ ដើម្បីវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃសកម្មភាព ដែលអនុវត្តដោយភាគីពាក់ព័ន្ធ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ