សេដ្ឋកិច្ច
ចំណូលពន្ធដារកម្ពុជា សម្រេចបានជិត $២ ពាន់លាន នៅឆមាសទី១ ឆ្នាំនេះ
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួន ១៩១៧,៩៦ លានដុល្លារ មានការធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២ ០៧២,៣៩លានដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ បង្ហាញថា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលប្រមូលបានចំនួន ១៩១៧,៩៦ លានដុល្លារ ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា លទ្ធផលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តនូវវិធានការលើកទឹកចិត្តសម្រួលផ្នែកពន្ធដារដល់វិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្រោមអធិបតីភាពសម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំមុន។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ