ព័ត៌មានជាតិ
ឆមាសទី១ឆ្នាំនេះធនាគារជាតិទទួលបានបណ្តឹងជាង១៨០ករណី
នៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះធនាគារជាតិនៃកម្ពុជាបានទទួលពាក្យបណ្តឹងប្រមាណជាង១៨០ករណីក្នុងនោះបានសម្របសម្រួលនិងដោះស្រាយរួចរាល់ជាង១៧០ករណី។ ករណីបណ្តឹងទាំងនេះពាក់ព័ន្ធនឹងការស្នើសុំបង់ផ្តាច់ ឥណទានមុនកាលកំណត់ និងដកទ្រព្យធានា ការស្នើសុំរៀបចំឥណទានឡើងវិញ ការស្នើសុំ កែប្រែព័ត៌មានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានជាដើម។

លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានឱ្យដឹងកាលពីថ្មីៗនេះថាអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានបន្តពង្រឹងការគ្រប់គ្រងនិងដោះស្រាយបណ្តឹងអតិថិជនឱ្យកាន់តែ មានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព តាមរយៈការសម្របសម្រួលដោះស្រាយ បណ្ដឹងតាមលេខទូរស័ព្ទហតឡាញចំនួន ២៦ ខ្សែក្នុងនោះទីស្នាក់ការកណ្តាល មាន៥ ខ្សែ។
លោក បានបន្តថាក្នុងឆមាសទី១ឆ្នាំនេះ ការទទួលបណ្តឹងសរុបមាន ១៨២ ករណី ក្នុងនោះ ទីស្នាក់ការកណ្តាលបានទទួល ១០៨ ករណី និងសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត បានទទួល ៧៤ ករណី ហើយបណ្ដឹងចំនួន ១៧៧ ករណី ត្រូវបានសម្របសម្រួលដោះស្រាយរួចរាល់។ ករណីបណ្តឹងទាំងនេះពាក់ព័ន្ធនឹងការស្នើសុំបង់ផ្តាច់ ឥណទានមុនកាលកំណត់ និងដកទ្រព្យធានា ការស្នើសុំរៀបចំឥណទានឡើងវិញ ការស្នើសុំ កែប្រែព័ត៌មានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន – ការស្នើសុំកែសម្រួលតារាងបង់ឥណទាន – ការស្នើសុំរបាយការណ៍អំពីប្រវត្តិទូទាត់ឥណទាន – ការស្នើសុំបន្ធូរបន្ថយប្រាក់ពិន័យ – ការគណនាអត្រាការប្រាក់ឥណទាន និងព័ត៌មានអំពីលេខកូដដែលទទួលបានតាមទូរស័ព្ទ។

លោកបានបន្តទៀតថា៖« ធនាគារជាតិនៃកម្ពុជា ក៏កំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារ អតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដោយបាននិងកំពុងសហការជាមួយសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ក្នុងការធ្វើបច្ចុប្បន្នកម្មប្រកាសស្តីពី ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ដើម្បីឱ្យស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការរីកចម្រើននៃ ប្រព័ន្ធធនាគារនៅកម្ពុជា»។
លោកបានបន្ថែមទៀតថាជាមួយគ្នានេះដែរក្នុងឆមាសទី១នេះ ធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យដល់ទីកន្លែងចំពោះគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុចំនួន ១២ រួមមាន ធនាគារពាណិជ្ជចំនួន ៥ ធនាគារឯកទេសចំនួន ១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ និងគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ២ ដោយផ្តោតលើ អភិបាលកិច្ច គុណភាពទ្រព្យសកម្ម ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងសន្ទនីយភាព និង ការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន រួមបញ្ចូលទាំងការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យផងដែរ។ជាលទ្ធផល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុភាគច្រើនរក្សាបានភាពធន់នៃសន្ទនីយភាពនិង ដើមទុន មានអភិបាលកិច្ចល្អ មានការគ្រប់គ្រងហានិភ័យឥណទានប្រកបដោយការប្រុងប្រយ័ត្ន និងបានអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ។

ទោះយ៉ាងណា លោកទទួលស្គាល់ថាគ្រឹះស្ថានមួយចំនួននៅមានចំណុច ខ្វះខាតពាក់ព័ន្ធនឹងអភិបាលកិច្ច ការត្រួតពិនិត្យផ្ទៃក្នុងនិងការគ្រប់គ្រងហានិភ័យ ការផ្តល់ឥណទាន ជារូបិយវត្ថុជាតិ និងការអនុវត្តមិនបានពេញលេញតាមអនុសាសន៍។ កង្វះខាតទាំងនេះត្រូវបាន ត្រួតពិនិត្យជាប្រចាំ តាមរយៈការតាមដាននិងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត អនុសាសន៍ប្រចាំត្រីមាសនីមួយៗ ហើយធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តវិធានការរដ្ឋបាល មួយចំនួន ចំពោះគ្រឹះស្ថានដែលមិនគោរពតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
លោកបានបញ្ជាក់ថាគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជាមានចំនួន៣៣១គ្រឹះស្ថាន រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ