Connect with us

ព័ត៌មានជាតិ

សារព័ត៌មានកម្ពុជាថ្មី និងនិយ័តករមូលបត្រកម្ពុជានឹង​បង្កើតកម្មវិធីកិច្ចពិភាក្សាអំពីវិស័យមូលបត្រ

បានផុស

នៅ

សារព័ត៌មានឌីជីថលកម្ពុជាថ្មី ដែលជាសារព័ត៌មានឈានមុខគេមួយនៅលើមាតិកាឌីជីថលនឹងចុះហត្ថលេខាជាផ្លូវការ ជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងការបង្កើតកម្មវិធីជជែកពិភាក្សាលើវិស័យមូលបត្រដើម្បីចូលរួមចំណែកក្នុងការផ្តល់នូវចំណេះដឹងអំពីវិស័យនេះដល់សាធារណជនជាពិសេសគឺដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មៃ សុខលីម  និពន្ធនាយក នៃសារព័ត៌មានកម្ពុជាថ្មីបានលើកឡើងថា​ការចុះអនុស្សរណៈ(MoU) ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដានេះ ដែល​មានរយៈពេល២ឆ្នាំនឹងធ្វើការផ្សព្វផ្សាយដើម្បី លើកកម្អស់ការផ្តល់ចំណេះដឹងអំពីវិស័យមូលបត្រ​កម្ពុជាដល់សាធារណជន តាមរយៈការផ្តល់បទសម្ភាសពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់និយ័តករមូលបត្រកម្ពុជា​​​រៀងរាល់១ខែម្តង។ 

លោកបានមានប្រសាសន៍ថា៖«តាមរយៈការកត់សកម្គាល់របស់ខ្ញុំ ផ្សារមូលបត្រកម្ពុជាគឺជាប្រភពហិរញ្ញប្បទានថ្មីមួយ​ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាដែលគិតថាខ្លួនមាន​មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការកៀរគរនូវ​​ទុន​ពីសាធារណជនបន្ថែមទៀតតាមរយៈការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធិ និង​សញ្ញាបណ្ណ​​​ដើម្បីពង្រីក​អាជីវកម្មរបស់ខ្លួន តួយ៉ាងក្នុងអំឡុងពេល​នៃ​ការរីករាលជំងឺកូវីដ១៩ ផ្សារមូលបត្រកម្ពុជាបាន​ទទួលបាននូវក្រុមហ៊ុនជាច្រើនធ្វើ​ការ​បោះ​ផ្សាយ​ទាំងមូលបត្រ​កម្មសិទ្ធ និងសញ្ញាបណ្ណ​​»។ ​

យោងតាមរបាយការណ៍ឯកឧត្តមស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ចាប់ពី​ឆ្នាំ ២០១១ គិតដល់ពេលបច្ចុប្បន្ន ទីផ្សារនេះមានក្រុមហ៊ុនចំនួន ២២ បាន​បោះផ្សាយលក់មូលបត្រក្នុង​ផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់ប្រមាណ ៤០០ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២២ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១១ ផ្សេងទៀតបោះផ្សាយលក់មូលបត្របំណុល។ ​

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថាមកដល់ពេលបច្ចុប្បន្ន និយតករមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណ​អនុញ្ញាតទទួលស្គាល់​ដល់ក្រុមហ៊ុន​ធ្វើអាជីវកម្ម និងផ្តល់សេវាវិស័យមូលបត្រប្រហែល ១៣០ ក្រុមហ៊ុន ក្នុងនោះ​មាន​ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុន​ចែកចាយ​លក់មូលបត្រ ក្រុមហ៊ុនសមភាគីកណ្តាល ឈ្មួញ​ជួញ​ដូរទីផ្សារនិស្សន្ទ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយ​លក់ទិញត្រឡប់មកវិញ​ឬទូទាត់​សង ក្រុមហ៊ុនអភិបាលមូលនិធិ រួមទាំងក្រុមហ៊ុនផ្តល់​សេវាផ្សេងទៀត​ដែល​បម្រើវិស័យ​មូលបត្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៧ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣១ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៣ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម