Connect with us

សេដ្ឋកិច្ច

ចិនផ្ដល់ជំនួយច្រើនជាងគេ ក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅកម្ពុជា

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ បាន​ជួប​សម្ដែង​ការគួសមរសម និងភាក្សាការងារជាមួយលោក លោកWang Wenbin ឯកអគ្គ​រដ្ឋទូត​ថ្មី​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនូបនោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា ប្រទេសចិន បាន​និងកំពុងផ្តល់ជំនួយច្រើនជាងគេក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី​កម្ពុជា​ក្រោយសង្គ្រាម ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលភ្ជាប់អគ្គិសនីជូ​នប្រជាជនលឿនជាង​គេបំផុត​មួយក្នុងពិភពលោក។ ភាគីទាំងពីរ ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមាន​ថាមពល​បៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០។

រាជរដ្ឋាភិបាលកម្ពុជាបានជំរុញនិតិវិធីក្នុងការសិក្សាគម្រោងវិនិយោគ     វារីអគ្គិសនី, គម្រោង​ថាមពល​​ដើរ​​​ដោយ​ខ្យល់ និង​​​គម្រោង​​​ថាមពលដើរដោយ​ពន្លឺព្រះអាទិត្យឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព សំដៅធ្វើយ៉ាងណាឱ្យការផលិតថាមពលដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។

បច្ចុប្បន្នកម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការ​វិនិយោគ​ពីក្រៅ​ប្រទេសមកបង្កើតការងារ​ឱ្យពលរដ្ឋខ្មែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម