សេដ្ឋកិច្ច
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ាគិត ម៉េង បញ្ជាទិញទូរថភ្លើងដឹកទំនិញថ្មី២៥ គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី
ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប បានប្រកាសអំពីការមកដល់នៃទូដឹកទំនិញថ្មីចំនួន ២៥ គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញឱ្យកាន់តែល្អជាងមុន។ ទូរថភ្លើងថ្មីនេះបានមកដល់ដោយជោគជ័យនៅរសៀល ថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២៩២៤នេះ។
ជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។រថភ្លើងដឹកទំនិញថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។ រទេះភ្លើងដឹកទំនិញថ្មីទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសម៉ាឡេស៊ី ត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែន និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។



ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។
លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway បានមានប្រសាសន៍ថា៖ យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការស្វាគមន៍សមាជិកថ្មី រថភ្លើងដឹកទំនិញទាំង25ទូនេះ។ ការនាំចូលនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការបន្តធ្វើវឌ្ឍនភាព សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ ទូរថភ្លើងដឹកទំនិញថ្មីដែលបានមកដល់នេះ នឹងជួយពួកយើងក្នុងការសម្រួល ក៏ដូចជាបម្រើសេវាកម្មដឹកជញ្ជូនអោយស្របតាមតម្រូវការរបស់អតិថិជន ព្រមទាំងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពជាងមុន”។
ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០ គ្រឿងថ្មីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវា មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។

ទូដឹកទំនិញទាំង25 គ្រឿងថ្មីនេះ នឹងត្រូវដាក់ដំណើរការសេវាកម្មភ្លាមៗបន្ទាប់ពីបញ្ជូនដល់ស្ថានីយភ្នំពេញ ដើម្បីបង្កើនសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន ក្នុងការឆ្លើយតបទៅកាន់ការកើនឡើងនៃបរិមាណទំនិញ និងសម្រួលសេវាកម្មអោយកាន់តែលឿន និងមានសុវត្ថិភាព។ ការវិនិយោគនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយក្នុងការធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខាររបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលធានាថាក្រុមហ៊ុននឹងនៅតែបន្តនាំមុខគេក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា។
ក្រុមហ៊ុមរ៉ូយ៉ាល់រេលបានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាដៃគូសហការ និងកិច្ចសហប្រតិបត្តិការដែលតែងតែជឿជាក់គាំទ្រសេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមជម្រាបផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាលរេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ ២០១០ បន្ទាប់ពីវាបានបញ្ចប់ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានាជូននូវសុវត្ថិភាព ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ