Connect with us

ព័ត៌មានជាតិ

សួន​ឧស្សាហកម្ម​កម្ពុជា​ ចង់​ទាក់​ទាញ​អ្នក​វិនិយោគ​ពីបរទេស​កាន់​តែ​ច្រើន​ ជា​ពិសេស​​ថៃ​ និងវៀតណាម​

បានផុស

នៅ

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ​ដែល​ជាបណ្ដុំ​​មូលដ្ឋាន​រោង​ចក្រនៅ​កម្ពុជា​​របស់​ក្រុម​ហ៊ុន​ជប៉ុន​ និង​ចិន​​ជាយូរ​មក​ហើយ​នោះ​ កំពុង​សម្លឹង​ចង់​ទាក់​ទាញ​អ្នក​វិនិយោគពី​ថៃ​ និង​វៀតណាម​​ ឱ្យ​មក​ជួល​ទីតាំង​របស់​ខ្លួន​ ក្នុង​កាលៈទេសៈ​ដែល​ពិភព​លោក​មើល​ឃើញ​ពីរបត់នៃ​​​ខ្សែសង្វាក់ផ្គត់ផ្គង់​សកល​ ហើយអាច​​​បង្កើតឱកាសដើម្បី​​ឱ្យ​កម្ពុជា​ទាក់ទាញ​​ ក្រុម​ហ៊ុន​បរទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិនៃ​ក្រុម​ហ៊ុន​ប្រតិបត្តិករ Royal Group PPSEZ លោក Hiroshi Uematsu ​បានថ្លែង​ប្រាប់​កាសែត​ Nikkei Asia ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​៖ «តាមភូមិសាស្រ្ត វាមានភាពងាយស្រួលក្នុងការជួយ​បន្ថែមលើ​ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសថៃ ហើយយើងបានព្យាយាមទាក់ទាញក្រុមហ៊ុននានាមក PPSEZ ក្រោម​គម្រោង​​ «ថៃ​បូក​មួយ​»»។ ​បើ​តាម ​Nikkei Asia លោក​ថ្លែង​យ៉ាង​ដូច្នេះ​ខណៈ​មាន​និន្ននាការ​ដែល​​ក្រុមហ៊ុន​​នៅ​​ថៃជាច្រើន​ បាន​ដាក់​រោងចក្រ​របស់​ខ្លួន​​​ក្នុង​ប្រទេស​ក្បែរខាង​ ដោយសារតែ​កំណើន​ថ្លៃ​ចំណាយ​នៅ​ក្នុងប្រទេស​ថៃ ។ ​​ ​

គួរ​គូស​បញ្ជាក់​ថា ​PPSEZ ​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ក្រឡាដី​​ ៣,៥៧ គីឡូម៉ែត្រការ៉េ​​ ​​ មាន​ក្រុមហ៊ុន​ជាង​ ៩០ មក​ពី ១៥ ប្រទេស​ ដាក់​ទីតាំង​ជួល​ និង​ជាសួនឧស្សាហកម្មឈានមុខគេមួយរបស់​កម្ពុជា ​អម​គ្នា​នឹង​សួនឧស្សាហកម្មចិនទំហំ ១០ គីឡូម៉ែត្រការ៉េ នៅខេត្ត​ព្រះសីហនុ។

បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិន គ្រប​ដណ្ដប់​ ២/៣ នៃ​ក្រុម​ហ៊ុន​ដែល​ជួល​ទីតាំង​ PPSEZ។ ខណៈជប៉ុន​ និង​ចិន​ នៅតែ​ជា​ប្រភព​នៃការ​វិនិយោគ​ដ៏​សំខាន់​ ​​លោក Uematsu ​បាន​ថ្លែង​ថា​ ​ PPSEZ ​មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាម​ផ្ទាល់​ ក៏ដូចជាក្រុមហ៊ុនបរទេស​ផ្សេង​ទៀត​ ដែលផ្លាស់ប្តូរមូលដ្ឋានរបស់​ខ្លួន​ពីប្រទេសជិតខាងទាំង២​។ សួនឧស្សាហកម្មដដែល​នេះ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មានទេ​ ​ពី​រាជធានី​បាងកក​របស់​​ថៃ និង​ទីក្រុង​ហូជីមិញ​ ដែល​​ជា​​ក្រុង​ដ៏​ធំ​បំផុត​​របស់​វៀតណាម​។

ដោយ​មើល​ឃើញ​ពីភូមិសាស្រ្ត​ដូច​គ្នា​ទៅ​នឹង​ថៃ​ ក៏​ដូចជា​ការណ៍​ដែល​ថា​តំបន់​ភាគខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​មាន​សួន​ឧស្សាហកម្ម​ជាច្រើន​កន្លែង​នោះ​ លោក​ Uematsu ​បាន​ថ្លែង​ថា​៖ «យើងជឿជាក់ថា វាអាចទៅរួចក្នុងការលើកទឹកចិត្ត ដល់ការផ្ទេរផលិតកម្មពីប្រទេសវៀតណាម ​ហើយ​កសាងខ្សែសង្វាក់ផ្គត់ផ្គង់ជា​លក្ខណៈសហប្រតិបត្តិការ»។

ទន្ទឹម​នឹង​នេះ មន្រ្តី PPSEZ ក៏​លើក​ឡើង​ផង​ដែរ​ថា​ កម្ពុជា​មាន​ឱកាស​ជាច្រើន​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​ភូមិសាស្រ្ត​នយោបាយ​ ដោយ​លោក​លើក​ឡើង​ពី​សេណារីយ៉ូ​នា​ពេល​ខាង​មុខ​។ លោក Uematsu ​និយាយថា កម្ពុជានឹងទាក់ទាញក្រុមហ៊ុនបរទេស​បន្ថែមទៀត ​ពេលដែលក្រុមហ៊ុនទាំង​នោះ​កំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ដោយសារតែការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ។ លោក​ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅ​ខែវិច្ឆិកា នោះ​ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងកើន​កម្ដៅ​ ហើយកម្ពុជានឹងទាក់ទាញ​​ការយក​ចិត្ត​ទុកដាក់កាន់តែច្រើន ថា​ជាទិសដៅផ្លាស់ប្តូរទីតាំងផលិតកម្ម​»​។

លោក Uematsu បាន​បន្ថែម​ថា​ ទោះ​​​កម្ពុជា​​រង​ការ​​រិះគន់​​​ផ្នែក​នយោបាយ​ពី​ប្រទេស​លោក​ខាង​លិច​ក៏​ដោយ​ ​កម្ពុជា​នៅ​តែ​មាន​ស្ថេរភាព​នយោបាយ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ Uematsu បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​​ថា​ កម្ពុជា​ត្រូវ​តែ​ដោះ​ស្រាយ​លើ​​​​ថ្លៃភស្តុភារ​កម្មដែល​មាន​កម្រិត​ខ្ពស់​។ លោក​ថា​​ ចំពេល​ដែល​ PPSEZ សម្លឹង​ទាក់​ទាញ​អ្នក​វិនិយោគដែល​ចង់​ប្ដូរ​ទីតាំង​រោង​ចក្រ​​ពី​ប្រទេស​ជិត​ខាង​ ​ជំនួញ​​ថៃបាន​​ចោទប្រកាន់​​ថា ​មន្ត្រី​គយ​កម្ពុជា​បាន​សុំ​សំណូក​ពួកគេ ប៉ុន្តែ​មន្ត្រី​គយ​ឆ្លើយ​ទៅ​វិញ​ថា ​ក្រុមហ៊ុន​​​ភស្តុភារកម្មទៅ​វិញ​ទេ​ដែល​កេង​ចំណេញ​ពី​ពួក​គេ​។

​លោក​ថា​ ប្រសិន​បើ​បញ្ហា​នេះទាំង​មូល​​ត្រូវ​បាន​ដោះ​ស្រាយ «ខ្ញុំជឿថា វា​អាច​ទៅរួច​ ដែល​​តម្លៃ​ភស្តុភារ​កម្មសរុប [ពីប្រទេសជិតខាង] អាច​បន្ថយ​ចុះ​រហូតដល់ ៣០ ភាគរយ​»។

យ៉ាង​ណា​មិញ​ លោក Uematsu បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សំឡេង​របស់​អ្នក​វិនិយោគ​បរទេស ដោយ​មាន​មន្ត្រី​កម្ពុជា​ម្នាក់​បាន​ប្រាប់​លោក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​នានា​ឱ្យ​​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ ព្រោះ​វិស័យ​ឯកជន​នឹង​ជំរុញ​សេដ្ឋកិច្ចរបស់​ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម