Connect with us

ព័ត៌មានជាតិ

រោងចក្រក្នុងវិស័យកម្មន្តសាលកើនឡើង ១៧៨ រោងចក្រនៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ រោងចក្រនៅក្នុងវិស័យកម្មន្តសាលមានចំនួន ២.១៧៥ រោង​ចក្រ បានកើនឡើងចំនួន ១៧៨ រោងចក្រ បើធៀបទៅនឹងដំណាច់ឆ្នាំមុនដែលមានចំនួន ១.៩៩៧ រោងចក្រ។ នេះបើយោងតាម​របាយ​ការណ៍របស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបង្ហាញថា វិស័យកម្មន្តសាលមានកំណើន ៧,៣ ភាគរយ ដែលគាំទ្រជាចម្បងដោយផលិតកម្មកម្មន្តសាលសម្រាប់ការនាំចេញ(៧,៧%) ក្នុងនោះផលិតផលកាត់ដេរ​សម្រាប់​នាំ​​​ចេញកើន ១៧ ភាគរយ ខណៈដែលផលិតផលមិនមែនកាត់ដេរថយចុះ ៨ ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាល សម្រាប់បម្រើទីផ្សារក្នុងស្រុក មានកំណើន ៦ ភាគរយ។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​មាន​ប្រសាសន៍ថា ពាណិជ្ជកម្មនាំចេញទៅទីផ្សារអន្តរ​ជាតិរបស់កម្ពុជា​មានកំណើន ក្នុងនោះ​ការ​នាំ​ចេញ​ផលិតផលវិស័យមិនមែនកាត់ដេរ ដែលមានដូចជា កង់ សូឡា និងគ្រឿង​អេឡិកត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់។

អ្នកនាំពាក្យរូបនេះបាន បញ្ជាក់ថា កំណើននៃការនាំចេញវិស័យមិនមែនកាត់ដេរ គឺជារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​ថ្មីមួយ ដែលបង្កើតតម្លៃ​បន្ថែមសម្រាប់ប្រជាជនកម្ពុជា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីថា យន្តការរបស់រាជរដ្ឋាភិ​បាល​អាណត្តិថ្មី មានភាពល្អប្រសើរទាក់ទងនិងការដោះស្រាយវិវាទ ព្រមទាំងការវិនិយោគថ្មីៗ ពី​បណ្ដារ​​ប្រទេសមួយចំនួនជំរុញឱ្យសង្វាក់ផលិតកម្មកើនឡើង។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា លើក​ឡើងថា វិស័យមិនមែនកាត់ដេរ និងវិស័យកមន្តសាល ជាវិស័យដែលមានផលិតកម្មរឹង​មាំ​រយៈពេល​វែង។

លោកថា ប្រសិនបើកម្ពុជាជំរុញលើកកម្ពស់វិស័យមិនមែនកាត់ដេរ ឱ្យកាន់តែប្រសើរ ដែលហៅ​ថា ឧស្សាហកម្មធុនមធ្យម ឬក៏ឈានដល់កម្រិតខ្ពស់ថែមទៀត ដូចជាវិស័យ​បច្ចេកវិទ្យា វិស័យ​គ្រឿង​យន្ត និង​រោងចក្រសហគ្រាស ដែលគាំទ្រ​ដោយវិស័យ​កសិកម្មបន្ថែមទៀត រឹតតែប្រសើរ ដែល​នឹងជួយ​ជំរុញឱ្យ​វិស័យឧស្សា​ហកម្ម​ទាំងអស់នេះ ឱ្យមានភាពរឹងមាំ ចាក់ជ្រៅ​នៅក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម