Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោកតែងតាំងលោកស្រី Tania Meyer ជាប្រធានថ្មីនៅកម្ពុជា

បានផុស

នៅ

ធនាគារពិភពលោកបានតែងតាំងលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ជាប្រធានគ្រប់គ្រងថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។ ជាជនជាតិបារាំង លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារ​ពិភពលោក​ជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ថាញ៉ា មេយ័រ ជាប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោក​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ​ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ និងមើលការខុស​ត្រូវលើ​គម្រោង​និង​កម្មវិធីអភិវឌ្ឍន៍ទាំងអស់ដែលមានតម្លៃទឹកបា្រក់ចំនួន ១,៧ ប៊ីលានដុល្លារអាមេរិក។

នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឱ្យចប់សព្វគ្រប់នូវឯកសារ “ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា” សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។

កម្មវិធីនេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការ​ពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំកុមារតូចប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារ​កាន់តែប្រសើរ និងភាពធន់ឱ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។

លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានមកបំពេញតួនាទីថ្មីនៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស, បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា។”

លោកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រីធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រងសម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេសហ្ស៊កដានី។ លោកស្រីក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។

លោកស្រីបន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេស អេត្យូពី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារការិយាល័យធនាគារពិភពលោកនៅទីក្រុងភ្នំពេញអស់រយៈពេលបីឆ្នាំកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

កងកម្លាំង​ជលផល​កំពង់ចាម ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បាធាយ​និង​ស្រុក​កងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត គិន ភា៖«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បាក់​ទំនប់​ទឹកនៅ​ភាគ​កណ្តាល​​ចិន មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​​ជម្លៀស​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ ៖ ស្ថានភាព​ការងារ​បងប្អូន​កម្មក​រ​និយោជិក​រោងចក្រ​ក្នុង​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ភាព​ល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខេត្តជប៉ុន​ខ្លះ​សីតុណ្ហភាព​ឡើង​​ជាង​៤០​អង្សា​សេ​មិនធ្លាប់​

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា

ព័ត៌មានជាតិ៨ ម៉ោង មុន

Breaking News: រកឃើញហើយ! ឧទ្ធម្ភាគចក្រយោធាដែលបាត់កាលពី១៧ ថ្ងៃមុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្លា​ធំ​នាំ​ពី​ប្រទេស​ឥណ្ឌា នឹង​បំពាក់​ប្រព័ន្ធ​តាមដាន GPS មុន​ព្រលែង​ចូល​ព្រៃ​ធម្មជាតិ

សន្តិសុខសង្គម១៤ ម៉ោង មុន

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រឹមមួយថ្ងៃ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ រង្គើដល់ខេត្ត រតនគិរី របស់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម