Connect with us

ព័ត៌មានអន្ដរជាតិ

ការលក់ជាសកល​របស់​ McDonald’s ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​

បានផុស

នៅ

ក្រុមហ៊ុនផ្គត់ផ្គង់អាហាររហ័សយក្ស McDonald’s កាល​​ពី​ថ្ងៃ​ចន្ទ​ បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​លក់​ទូទាំង​សកល​របស់​ខ្លួន​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​ ៣ ឆ្នាំ​ ចំ​ពេល​ដែល​​អតិថិជន​​កាត់​បន្ថយ​ការ​ចំណាយ​លើ​មុខ​បញ្ជី​អាហារ​ថ្លៃៗ​​ ហើយ​ក្រុម​ហ៊ុនអាហារ​ផ្សេង​ៗ​រង​ការ​ធ្វើ​ពហិកា​​របស់​អតិថិជន​ជុំវិញ​ជម្លោះ​អ៊ីស្រាអែល-ហាម៉ាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលក់​ជាសកលបានធ្លាក់ចុះ ១ ភាគរយ​ ក្នុងត្រីមាសទី ២ បើ​ធៀបនឹងការរំពឹងទុក​ពី​កំណើន​ ០,៥ ភាគរយ​។ ​ប្រាក់ចំណូលសរុបរបស់​ McDonald’s ក្នុង​អំឡុង​ពេល​ដដែល​ បានកើនឡើង ១​ ភាគរយ។

នាយកប្រតិបត្តិរបស់​ McDonald’s លោក​ Chris Kempczinski បាននិយាយថា សុទិដ្ឋិនិយម​របស់​អតិថិជន​​លើ​ហិរញ្ញវត្ថុ​ និង​ស្ថេរភាព​សេដ្ឋកិច្ច​ នៅ​​​ទីផ្សារ​លក់ធំៗ​ភាគច្រើន​របស់​ក្រុមហ៊ុន​ ស្ថិត​នៅ​កម្រិត​ទាប​។ ​​

ជុំ​វិញ​របាយការណ៍​ថ្មី​នេះ​ អ្នក​ជំនាញ​លើក​ឡើង​ថា​ ​បញ្ហា​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ការល​ក់​របស់​ McDonald’s ធ្លាក់​ចុះ​ គឺ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុម​អតិថិជន​ ដែល​មាន​ប្រាក់​ចំណូល​ទាប​ រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ក្រៅ​ផ្ទះ​ ដោយសារ​តែ​បញ្ហា​អតិផរណា​ខ្ពស់​ថេរ​។

ការលក់​នៅ​សហរដ្ឋអាមេរិករបស់​ McDonald’s បានធ្លាក់ចុះ ០,៧ ភាគរយ​ ក្នុង​ត្រីមាស​ទី​២​ ខណៈ​នៅ​ត្រីមាស​ដដែល​កាល​ពីឆ្នាំ​មុន​ ការ​លក់​បាន​កើន​ឡើង​ប្រមាណ​ ១០,៣ ភាគរយ​។ ការលក់​លើ​ទីផ្សារអន្តរជាតិ ដែល​រួម​ចំណែក​ជិតពាក់កណ្តាលនៃប្រាក់ចំណូលឆ្នាំ​ ២០២៣ ​របស់​ក្រុម​ហ៊ុន​នេះ​ បានធ្លាក់ចុះ ១,១ ភាគរយ ដោយសារ​តែ​កម្សោយ​នៅ​បារាំង​។ ​

លើស​ពី​នេះ​ ការ​ស្ទុះ​ងើប​ឡើង​វិញ​យឺតជាងការរំពឹងទុកនៃ​សេដ្ឋកិច្ច​ចិន​ ​និង​ជម្លោះមជ្ឈិមបូព៌ា ក៏​បាន​ធ្វើឱ្យប៉ះពាល់ដល់ដំណើរការ​អាជីវកម្មរបស់​ McDonald’s ផង​ដែរ​។ ​ក្រុមហ៊ុនដូចជា McDonald’s និង Starbucks ក៏ទទួលរងពីការធ្វើពហិការរបស់​អតិថិជន​ ជុំ​វិញ​សង្រ្គាមនៅ​ហ្គាហ្សា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការលក់របស់ពួកគេ​ក្នុងទីផ្សារមជ្ឈិមបូព៌ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម