Connect with us

សេដ្ឋកិច្ច

ការប្រើប្រាស់ប្រាក់រៀលនៅខេត្តព្រៃវែងមានអត្រាខ្ពស់ប្រមាណ៨៨%

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង បានប្រើប្រាស់ប្រាក់រៀលប្រមាណ ៨៨% សម្រាប់ការ​ចំណាយ​​​​ប្រចាំ​ថ្ងៃ។ នេះបើយោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានលើកឡើងនៅក្នុងពិធីសិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ប្រាក់រៀលជាច្រើន ចាប់តាំង​ពីដើម​​ទសវត្សរ៍ឆ្នាំ ២០០០ ក្រោយពេលកម្ពុជាមាន សន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨។

យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយភ្នាក់​ងារស​ហប្រតិបត្តិការ​អន្តរ​​ជាតិជប៉ុន (JICA) ឆ្នាំ ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយ​ប្រចាំថ្ងៃរបស់ប្រជាជន​នៅខេត្ត​ព្រៃវែង ក្នុងនោះ ៨៨% គឺជាប្រាក់រៀល។

ក្រោយទទួលបានឯករាជ្យពីបារាំង ឆ្នាំ ១៩៥៣ ហើយធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ និងបោះផ្សាយប្រាក់រៀលនៅខែកញ្ញា ឆ្នាំ ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ប៉ុន្តែកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីដើមឆ្នាំ ១៩៧០ ដែលបានធ្វើឱ្យបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀល ហើយនៅរបប ប៉ុល ពត ប្រាក់រៀលត្រូវបានលុបបំបាត់ឈប់ឱ្យប្រើប្រាស់ទាំងស្រុង។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ រដ្ឋាភិបាលបានកសាងសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០។

រហូតដល់ដើមឆ្នាំ ១៩៩០ កម្ពុជាបានរៀបចំការបោះឆ្នោតឡើងវិញក្រោមការរៀបចំដោយអ៊ុនតាក់ នៅពេលនេះ អ៊ុនតាក់បានចំណាយក្នុងប្រតិបត្តិការរបស់ខ្លួនផ្ទាល់ជាដុល្លារអាមេរិក យ៉ាងសន្ធឹកសន្ធាប់ រួមផ្សំនិងការហូរចូលនៃជំនួយ និងពាណិជ្ជកម្ម ទេសចរបរទេស ដែលនាំយកដុល្លារមកប្រើដោយផ្ទាល់នៅកម្ពុជា ដែលនាំឱ្យកម្ពុជាបានប្រើយ៉ាងទូលំទូលាយរហូតដល់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម