ព័ត៌មានអន្ដរជាតិ
ថៃ ចាត់ទុក ២០២៤ ថាជាឆ្នាំមាសសម្រាប់ផ្លែឈើ ដោយសារតម្លៃខ្ពស់
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នៃក្រសួងពាណិជ្ជកម្មថៃ បានចាត់ទុក ២០២៤ ថាជា «ឆ្នាំមាស» សម្រាប់ផ្លែឈើ ដោយងាកទៅផ្ដោតលើការជំរុញការប្រើប្រាស់ក្នុងស្រុក និងការនាំចេញផ្លែឈើ ក្នុងបំណងជួយកសិករឱ្យទទួលបានផលចំណេញពីប្រទេសទីផ្សារថ្មីៗដូចជាសហរដ្ឋអាម៉េរិក អឺរ៉ុប និងកាណាដា ជាដើម។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃចន្ទ ដោយស្រង់សម្ដីប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ លោក Wattanasak Sur-iam ដែលបាននិយាយថា ឆ្នាំ ២០២៤ គឺជាឆ្នាំមាសសម្រាប់ផ្លែឈើថៃ ដោយសារតែតម្លៃខ្ពស់ និងមានស្ថេរភាព បើធៀបនឹងឆ្នាំមុន។
ទោះបីជាបាតុភូតអាកាសធាតុ អែលនីណូ (El Nino) ធ្វើឱ្យការប្រមូលផលត្រូវពន្យារពេលក៏ដោយ ផលិតកម្មផ្លែឈើសរុបរបស់ថៃ នៅតែកើនឡើង ៣ ភាគរយ ប្រមាណ ៦,៧៥ លានតោនកាលពីឆ្នាំមុន។ ក្នុងនោះ ទិន្នផលទុរេន បានកើនឡើង ៣ ភាគរយ មង្ឃុត ១៩៥ ភាគរយ សាវម៉ាវ ៥ ភាគរយ និងម្នាស់ ១០ ភាគរយ។
ក្រសួងពាណិជ្ជកម្មថៃ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការផលិត និងការចែកចាយផ្លែឈើ តាមរយៈវិធានការគ្រប់គ្រងផ្លែឈើ ដែលរួមមានការសម្របសម្រួលជាមួយហាងទំនិញ ហាងលក់រាយ/លក់ដុំធំៗ និងស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីទិញផ្លែឈើតាមរយៈយន្តការកិច្ចសន្យាកសិកម្ម និងការពង្រីកបណ្តាញចែកចាយផ្សេងៗ។ លើសពីនេះ ក្រសួងក៏បានសហការជាមួយស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ ដើម្បីសម្រួលដល់ការនាំចេញផ្លែឈើតាមច្រកព្រំដែន ដែលនាំឱ្យតម្លៃផ្លែឈើកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំមុន។

ផ្នែកទុរេនគុណភាព A និង B ត្រូវបានលក់នៅតម្លៃ ១៧៧,៥០-១៩៥ បាត/គីឡូក្រាម ដោយកើនឡើងពី ១២០ បាត/គីឡូក្រាម។ ផ្លែមង្ឃុតលក់នៅ ១១៩ បាត/គីឡូក្រាម ដោយកើនឡើងពី ៧៣ បាត ខណៈផ្លែមាន មានតម្លៃចន្លោះពី ៤៣,៥-៤៥ បាត/គីឡូក្រាម ដោយកើនពី ៣២ បាត។
នៅឆ្នាំគ្នានេះ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកថៃ គ្រោងនឹងនាំចេញផ្លែមានគ្មានគ្រាប់ស្រស់ ទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា បន្ទាប់ពីការបើកទីផ្សារនាំចេញថ្មីៗនៅឥណ្ឌូណេស៊ី និងឥណ្ឌា បន្ថែមពីលើចិន ដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ថៃ។
ចំពោះវិធានការជំរុញការប្រើប្រាស់ក្នុងស្រុកវិញ រួមមាន «ពិធីបុណ្យផ្លែឈើថៃឆ្នាំ ២០២៤» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម កាលពីខែមេសា។ បើតាមបាងកកប៉ុស្តិ៍ នៅឆ្នាំ ២០២៤ នេះ ផលិតកម្មផ្លែឈើថៃ រំពឹងថានឹងឈានដល់ ៦,៧៦ លានតោន ដោយតម្រូវការក្នុងស្រុកគ្របដណ្ដប់ប្រមាណ ១,៧៦ លានតោន (២៦ ភាគរយ) ហើយការនាំចេញគ្របដណ្ដប់ ៥ លានតោន (៧៤ ភាគរយ)។

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម