Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មរថយន្តជាសកល​​របស់​ Toyota ធ្លាក់​ចុះ​​ ជំរុញ​ដោយ​ការ​ដាំ​ក្បាល​ចុះ​នៅ​ចិន​ និង​ជប៉ុន​

បានផុស

នៅ

ផលិតកម្ម​រថយន្ត​ជាសកលរបស់ក្រុមហ៊ុនយក្ស​ជប៉ុន​ តូយ៉ូតា (Toyota) បាន​ធ្លាក់ចុះ៥​ខែ​ជាប់​ៗ​គ្នា​ដោយ​បន្ត​​ក្នុងខែមិថុនា​ ដោយសារ​តែ​ផល​ប៉ះ​ពាល់​ពី​រឿង​អាស្រូវ​ជុំវិញ​ពាក្យ​ស្នើ​សុំ​វិញ្ញាបនប័ត្រ​សុវត្ថិភាព​រថយន្ត​ក្នុង​ស្រុក​របស់​ជប៉ុន​ និង​សង្រ្គាម​បញ្ចុះ​តម្លៃ​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​ប្រទេស​ចិន​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ទិន្នផលផលិតកម្ម​ទូទាំងពិភពលោករបស់​តូយ៉ូតា​ ​បានធ្លាក់ចុះ ១២,៩ ភាគរយ​ មក​នៅ​ត្រឹម​ ៧៩៥ ៨៦២ គ្រឿង​ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ រាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២២​។ ​វា​ជា​ការ​បន្ត​​ពី​ការ​ធ្លាក់​ចុះ​ ៤ ភាគរ​យ​កាល​ពី​ខែ​ឧសភា​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះ៥,១% ក្នុងអំឡុងពេលខែមិថុនា ដែលរងការឈឺចាប់ដោយការធ្លាក់ចុះនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។

​នៅ​ជប៉ុន​ ​ទិន្នផលផលិតកម្ម​ប្រចាំ​ខែ​មិថុនា​ដដែល​ បានធ្លាក់ចុះ ១៨,៨ ភាគរយ ​ក្រោយ​ក្រសួងដឹកជញ្ជូនរបស់​ប្រទេស​ បានរកឃើញភាពមិនប្រក្រតីនៅក្នុង​ពាក្យ​ស្នើសុំ​បញ្ជាក់​សុវត្ថិភាព​រថយន្ត​​​​របស់​ Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀត​។

​ក្នុងប្រទេសចិន ផលិតកម្ម​បាន​​ធ្លាក់ចុះ ២១,៧ ភាគរយ​ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​លើស​ ២០ ភាគរយ​ចំនួន​ ៥ ខែ​ជាប់​គ្នាៗ​ ​ដែល​បណ្ដាល​មក​ពី​សង្រ្គាម​តម្លៃ​ ខណៈ​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ចិន​ក៏​កាន់​តែ​កើន​កម្ដៅ​ ដោយ​​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដូចជា BYD ​ដណ្ដើម​យក​ចំណែកទីផ្សារយ៉ាងឆាប់រហ័សនោះ​។

ផលិតកម្មនៅអាមេរិកខាងជើង បានធ្លាក់ចុះ ៦,២ ភាគរយ​ ​ខណៈ​នៅ​អឺរ៉ុបវិញ​ បានធ្លាក់ចុះ ៦,៦ ភាគរយ​ ដោយសារ​តែ​ចំនួន​ថ្ងៃ​ផលិតកម្ម​ តិច​ជាង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ទន្ទឹម​នឹង​​ការ​ធ្លាក់​ចុះ​នៃ​ផលិត​កម្ម​នេះ​ ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុនតូយ៉ូតា ក៏​បានធ្លាក់ចុះ ៥,១ ភាគរយ​ផង​ដែរ​ នៅ​ខែ​មិថុនា​ដដែល​ ដែល​ជំរុញ​ដោយ​ការ​ដាំ​ក្បាល​ចុះ​នៅជប៉ុន​ និង​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២៩ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤៩ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម