Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុនប្រមាណ ៥០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជា

បានផុស

នៅ

លោក ហ្វូគុហារ៉ា ខូជិ (FUKUHARA KOJI) ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា​បានឱ្យ​ដឹងថា ក្រុមហ៊ុន​ជប៉ុនសរុបប្រមាណ ៥០០ កំពុងធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុម​ហ៊ុន​ដែល​​ចូល​ជាសមាជិកសមាគម (JBAC) មានចំនួន ២៥០ ក្រុមហ៊ុន និងក្រុមហ៊ុនផ្សេងទៀត ដែលបាន​​​​ធ្វើការ​វិនិយោគ​​ក្នុង​វិស័យ​​​ផលិតកម្មប្រមាណ ២៣ ភាគរយ និងផ្នែកសាងសង់ប្រមាណ ២០ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្ពុជាថ្មី លោក ហ្វូគុហារ៉ា ខូជិ បានលើកឡើងថា កម្ពុជាមាន​សក្ដា​​​​នុពលច្រើនក្នុងការវិនិយោគ ខណៈក្រុមហ៊ុននៅក្នុងសមាគមរបស់លោកកំពុងធ្វើសហប្រតិបត្តិការ​ជាមួយ​ប្រទេស​​​​ចិន វៀតណាមបូក១ និង​ថៃបូក១ ផងដែរ។

លោក ហ្វូគុហារ៉ា ខូជិ ប្រាប់ថា សមាគមរបស់លោកតែងតែបង្កើតបរិយាកាស ដូចជាការពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាលដើម្បី​បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរទាក់ទាញការវិនិយោគ។

លោក ហ្វូគុហារ៉ា ខូជិ បានឱ្យដឹងទៀតថា តម្លៃអគ្គិសនីនៅកម្ពុជា អាស្រ័យទៅតាមប្រភេទនៃ​ការ​ធ្វើ​​អាជីវកម្មរបស់ក្រុមហ៊ុន ប៉ុន្តែពាក់ព័ន្ធនឹងរោងចក្រផ្នែកឧស្សាហកម្ម អាចនិយាយបានថា ជា​តម្លៃ​មួយថ្លៃសម្រាប់ពួកគាត់។

លោក ហ្វូគុហារ៉ា ខូជិ បានបញ្ជាក់ថា សមាគមរបស់លោកកំពុងរកវិធីជំរុញ​ការវិនិយោគ​ពីជប៉ុន​មកកម្ពុជាបន្ថែមទៀត ខណៈវិស័យកសិកម្មគឺកម្ពុជានាំចេញផលលិតផល​មិនទាន់កែច្នៃ​ទៅកាន់​ប្រទេស​ថៃ និងវៀតណាម ដើម្បីកែច្នៃបន្ត និងនាំចេញទៅកាន់ពិភពលោក។

លោកថា ចំណុចនេះ មានសារសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា ក្នុងការ​កែច្នៃ​កសិផល​ទាំងនោះ ឱ្យទទួលបានតម្លៃបន្ថែម ដើម្បីនាំចេញទៅពិភពលោកផងដែរ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុនសម្រេចបានទឹកប្រាក់ជាង ៩៥០ លានដុល្លារ កើនឡើង ១០,៥%។

ការ​នាំ​ចេញ​របស់​កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦០០ លានដុល្លារកើនឡើង ១៥,៤%​។ ចំណែកឯការនាំចូលមកវិញ មានទំហំទឹកប្រាក់ជាង ៣២១ លាន​ដុល្លារ កើនឡើង ២ ភាគ​រយ។

នៅឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានជាង ១,៧៩ ពាន់លានដុល្លារ ធ្លាក់​ចុះ ៧,២ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម