ព័ត៌មានជាតិ
ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានរហូតដល់២០ពាន់លានដុល្លារគិតត្រឹមឆមាសទី១
កម្ពុជាមានទុនបម្រុងអន្តរជាតិប្រមាណ២០ពាន់លានដុល្លារគិតត្រឹមឆមាសទី១ឆ្នាំ២០២៤ ដោយមានអត្រាប្រប្រែប្រួលតិចតួច ប៉ុណ្ណោះ (-០,១%) ដោយមានប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ (២០ ប៊ីលានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC)។

NBC បានគូសបញ្ជាក់ថា៖«ការថយចុះនេះ បណ្តាលមកពីកត្តាមួយចំនួន ដូចជា ការថយចុះ នៃប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល ការថយចុះនៃ ប្រាក់បម្រុងកាតព្វកិច្ច និងការរងសម្ពាធពីការប្រែ ប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈ ការកើនឡើងនៃអត្រាចំណូលសញ្ញាប័ណ្ណ វិនិយោគ ដែលរងឥទ្ធិពលពីភាពមិនប្រាកដប្រជាក្នុងការ កាត់បន្ថយអត្រាការប្រាក់គោលរបស់បណ្តាធនាគារ កណ្តាលធំៗ ជាពិសេស ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអឺរ៉ុប។ ទុនបម្រុងអន្តរជាតិ មានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង ៧ខែ នៃការនាំចូលទំនិញនិងសេវានាគ្រាបន្ទាប់»។

បើយោងតាម NBC ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែន ខ្ពស់។ ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ សំដៅធានាឱ្យបាននូវការគ្រប់គ្រង ទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។
គួររំលេចថា ការវិនិយោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹង បរិស្ថាន សង្គម និងអភិបាលកិច្ច (ESC) ត្រូវបានជំរុញនិងបន្តយកចិត្តទុកដាក់ក្នុងគោលដៅចូលរួម ចំណែកលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបានចីរភាព សុវត្ថិភាពការវិនិយោគទុនបម្រុង និងស្របតាមនិន្នាការនៃការវិនិយោគ សកល។

NBC បានបញ្ជាក់ទៀតថា៖«ជារួម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានស្ថិរភាពល្អ ដោយកំណើនសេដ្ឋកិច្ចបាន បន្តងើបឡើង ជាមួយនឹងកម្រិតទាបនៃអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់។ សមតុល្យជញ្ជីងទូទាត់ កម្ពុជាបន្តមានអតិរេក ស្របពេលដែលទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ