ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌល AI របស់សកល
អនុរដ្ឋមន្ត្រីក្រសួងឌីជីថលរបស់ម៉ាឡេស៊ី លោក Datuk Wilson Ugak Kumbong បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់យកឱកាសនៃការរីកចម្រើនរបស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីកែប្រែប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌល AI របស់សកលលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star កាលពីថ្ងៃអង្គារ។
លោកថ្លែងក្នុងកិច្ចប្រជុំកំពូលមួយក្រោមប្រធានបទ «ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលសកលជាមួយ AI បង្កើត» ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងសម្រេចគោលដៅនេះ ដោយផ្តោតលើទិដ្ឋភាព៣ក្នុងពេលដំណាលគ្នា រួមមាន ធនធានមនុស្សផ្នែក AI ហេដ្ឋារចនាសម្ព័ន្ធ AI និងភាពជាអ្នកដឹកនាំសកលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ AI ។
អនុរដ្ឋមន្រ្តីដដែល លោកបានកត់សម្គាល់ឃើញថា ម៉ាឡេស៊ីស្ថិតក្នុងទីតាំងដ៏ល្អមួយសម្រាប់កសាងធនធានមនុស្សផ្នែក AI ទូទាំងប្រទេស ទាំងតាមរយៈការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន និងការបង្កើតថ្មីដោយប្រើ AI បង្កើត (Generative AI) ដែលឈានមុខគេក្នុងពិភពលោក។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ AI លោកបានចង្អុលបង្ហាញថា ប្រព័ន្ធកុំព្យូទ័រ AI ត្រូវបានផ្តល់ជូននៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលតភ្ជាប់ទៅបណ្តាញអគ្គិសនី និងបណ្តាញទូរគមនាគមន៍។ ដូច្នេះហើយ នេះបានក្លាយជាធនធានជាតិដែលម៉ាឡេស៊ីត្រូវការដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលដឹកនាំដោយ AI។
ពាក់ព័ន្ធនឹងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ AI លោកបានចែករំលែកថា ក្នុងនាមជាអ្នកចាប់ផ្តើមដំបូងក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចដែលដឹកនាំដោយ AI នោះម៉ាឡេស៊ីអាចក្លាយជាអ្នកនាំមុខគេរបស់ពិភពលោកលើវិស័យនេះ។
លោកបាននិយាយថា៖ «ភាពជាអ្នកដឹកនាំសកល នឹងជំរុញកំណើនដែលដឹកនាំដោយ AI នៅក្នុងសេដ្ឋកិច្ចម៉ាឡេស៊ី ឱ្យលើសពីការប៉ាន់ស្មានរបស់ក្រុមហ៊ុនប្រឹក្សា McKinsey»។
គួរគូសបញ្ជាក់ថា ការសិក្សារបស់ McKinsey ក្នុងឆ្នាំ ២០១៨ បានបង្ហាញថា AI អាចបន្ថែមកំណើនប្រហែល ១,២ ភាគរយដល់សេដ្ឋកិច្ចម៉ាឡេស៊ី និងលើសពីកម្រិតកំណើនមូលដ្ឋានពី ៤,៥ ភាគរយ ទៅ ៥ ភាគរយ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់