ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក ណែនាំវៀតណាមឱ្យយកពន្ធគ្រឿងស្រវឹង ១៥៥ ភាគរយ ដើម្បីកាត់បន្ថយការផឹក
ធនាគារពិភពលោកបានផ្តល់អនុសាសន៍ឱ្យវៀតណាមពិចារណា លើការអនុវត្ត «ពន្ធចំពោះការប្រើប្រាស់ពិសេស» ដល់ ១៥៥ ភាគរយ លើភេសជ្ជៈមានជាតិអាល់កុល ដើម្បីឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកស្លាប់ និងជំងឺទាក់ទងនឹងគ្រឿងស្រវឹង។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអង្គារ។

ធនាគារដដែល បានស្នើទៅក្រសួងហិរញ្ញវត្ថុវៀតណាមថា វៀតណាមគួរដាក់ពន្ធទាំងមូលចំនួន ១៦ ៥០០ ដុង (០,៦៥ ដុល្លារ) សម្រាប់គ្រឿងស្រវឹងមួយលីត្រ បន្ថែមពីលើពន្ធបច្ចុប្បន្ន ៦៥ ភាគរយ។ ធនាគារបានបន្ថែមថា វៀតណាមគួរធ្វើបែបនេះ ដើម្បីធានាថា ការសេពគ្រឿងស្រវឹងនឹងមិនរីករាលដាល ដែលនឹងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់សុខភាព ទៀតនោះទេ។
ជុំវិញអនុសាសន៍នេះ ធនាគារពិភពលោកបាននិយាយថា ចំនួននៃការស្លាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងក្នុងប្រទេសវៀតណាមបច្ចុប្បន្ន គឺស្ថិតនៅ ១៤០ ភាគរយ ខ្ពស់ជាងអត្រាមធ្យមនៃបណ្ដាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ក្នុងឆ្នាំ ១៩៩០ តួលេខដដែលរបស់វៀតណាម ស្ថិតនៅត្រឹមតែ ៥៩ ភាគរយ ដែលទាបជាងអត្រាមធ្យមប៉ុណ្ណោះ។ ធនាគារបន្តថា កំណើននៃអត្រាមរណភាព និងជំងឺ ត្រូវបានជំរុញដោយការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង។
ទិន្នន័យពីធនាគារពិភពលោក បានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង ១៧៧ ភាគរយ ចន្លោះពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២២។

ការកើនឡើងនេះ បានកើតឡើងបើទោះបីជាមានការបង្កើនពន្ធស្រាបៀរពី ៤៥ ភាគរយ ដល់ទៅ ៦៥ ភាគរយ ក៏ដោយ ដែលនេះបង្ហាញថា វិធានការពន្ធរបស់រដ្ឋាភិបាលវៀតណាម មិនមានប្រសិទ្ធិភាពកាត់បន្ថយការសេពគ្រឿងស្រវឹងនោះ ទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុវៀតណាម បានលើកឡើងថា ពន្ធខ្ពស់ដែលធនាគារពិភពលោកបានណែនាំ គឺមិនសមរម្យសម្រាប់ប្រទេសវៀតណាមនៅពេលនេះទេ។ ជំនួសមកវិញ ក្រសួងបានស្នើដំឡើងពន្ធលើស្រាក្រហមដែលមានជាតិអាល់កុល ២០ ភាគរយ ឬច្រើនជាងនេះ បន្តិចម្ដងៗ ពី ៦៥ ភាគរយ ដល់ ៩០ ភាគរយ រួចហើយដល់ ១០០ ភាគរយ នៅឆ្នាំ ២០២៦-២០៣០។ ក្នុងរយៈពេលដដែល ក្រសួងបានស្នើតាមលំដាប់ដូចគ្នាចំពោះស្រាបៀរ ខណៈស្រាក្រហមដែលមានជាតិអាល់កុលតិច ត្រូវបានស្នើបង្កើនពន្ធបច្ចុប្បន្ន ពី ៣៥ ភាគរយ ដល់ ៦០ ភាគរយ ឬ ៧០ ភាគរយ។
យ៉ាងណាមិញ ធនាគារពិភពលោកបានជំទាស់ថា ការបង្កើនក្នុងសំណើរនេះ គឺមិនគ្រប់គ្រាន់ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក្នុងប្រទេសវៀតណាមនោះទេ។

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?