Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​មក​វិញ​ជាង​ ១ ដុល្លារ ក្រោយ​​​មេដឹកនាំ​ក្រុមហាម៉ាស់ ត្រូវ​បាន​ធ្វើ​ឃាត​

បានផុស

នៅ

តម្លែ​ប្រេង​ឆៅ​​​នា​ពេល​អនាគត​ បាន​កើន​ឡើង​ជាង​១​ដុល្លារ​សម្រាប់​ការ​ជួញដូរ​នៅ​ថ្ងៃ​ពុធ​នេះ​ ក្រោយ​មេដឹកនាំ​នយោបាយ​របស់​ក្រុមសកម្មប្រយុទ្ធ​ ហាម៉ាស់ របស់​ប៉ាឡេស្ទីន​ លោក Ismail Haniyeh ត្រូវ​បានសម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​ដោយ​មីស៊ីល​ នៅ​ក្រុង​តេអេរ៉ង់ នៃ​ប្រទេស​អ៊ីរ៉ង់​ ដែល​បង្ក​​ឱ្យ​​ភាព​តាន​តឹង​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​កើន​ឡើង​កាន់​តែ​ខ្លាំង​ជា​ថ្មី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ កំណើន​តម្លៃ​នេះ​នៅ​តែ​មាន​កម្រិត​ ដោយសារ​តែ​កម្សោយ​នៃ​តម្រូវ​ការ​ប្រេង​​​របស់​ចិន​ ដែល​ជា​ប្រទេស​នាំចូល​ប្រេង​ឆៅ​​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​។

តម្លៃ​ប្រេងឆៅនាពេលអនាគត​ម៉ាក​ Brent បានកើនឡើង ១,៣៩ ដុល្លារ​ ឬ​ ១,៨ ភាគរយ​ ដោយ​ជួញដូរ​នៅតម្លៃ​ ៨០,០២ ដុល្លារ​/បារ៉ែល​ ខណៈ​តម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក​ West Texas Intermediate (WTI) បានកើនឡើង ១,៣៨ ដុល្លារ​ ឬ​ ១,៩ ភាគរយ​ ដោយ​ជួញដូរ​ក្នុង​តម្លៃ​ ៧៦,១១ ដុល្លារ​/បារ៉ែល​។ ​

តម្លៃ​ប្រេង​ឆៅ​ទាំង​២​ បាន​ធ្លាក់​ចុះ​ប្រហែល​ ១,៤ ភាគរយ​​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃទាប​បំផុត​ក្នុង​រយៈ​ពេល​ ៧ សប្ដាហ៍​។ ​

អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​វិវត្ត​ចុង​ក្រោយ​នៅ​មជ្ឈិមបូព៌ា​ អាច​នឹង​ធ្វើ​ឱ្យ​ភាព​តាន​តឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​ជា​ថ្មី​ ទោះ​បី​មាន​កិច្ច​ខំ​ប្រឹង​ប្រឹង​ដោយសហរដ្ឋ​អាមេរិក​ និង​មន្រ្តី​អង្គការ​សហប្រជាជាតិ​ ដើម្បី​​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា​ក៏​ដោយ​។ ការណ៍នេះ​ នឹង​ធ្វើ​ឱ្យ​ការ​រំខាន​ផ្លូវ​ផ្គត់​ផ្គង់​ប្រេង​នៅ​មជ្ឈិម​បូព៌ា ដែល​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​​​តម្លៃ​ប្រេង​។

ទោះជាយ៉ាងណាក៏ដោយ តម្លៃ​ប្រេង​ម៉ាក​ Brent និង WTI ​​នៅ​​ខែ​កក្កដា​ នឹង​​នៅ​តែ​ជាប់​ជា​ការ​ធ្លាក់​ចុះ​តម្លៃប្រចាំ​​ខែ​ដ៏​ធំ​បំផុត​​រាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​មុន​ ដោយសារ​តែ​​កម្សោយ​តម្រូវ​ការ​នៅប្រទេស​ចិន​ ដែល​ទើប​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​រោងចក្រប្រចាំ​ខែ​កក្កដា​ ​នា​ថ្ងៃ​ពុធ​នេះ​។ ​លើស​ពី​នេះ​ ការ​រំពឹង​ទុក​ពាក់​ព័ន្ធ​នឹង​ការណ៍​ដែល​ថា អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​ និង​សម្ព័ន្ធមិត្ត​​ (OPEC+) នឹង​រក្សា​ការ​ព្រម​ព្រៀង​គ្នា​លើ​ការ​បន្ធូរ​បន្ថយវិធាន​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​នា​ខែ​តុលា​ខាង​មុខ​ ក៏​ដាក់​សម្ពាធ​ធ្វើ​ឱ្យ​កំណើន​តម្លៃ​ប្រេង​​មាន​កម្រិត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៥ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម