Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងស្វាគមន៍ក្រុមហ៊ុន១៥០មកពីជាង១០ប្រទេស​ចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ​ចុងខែសីហា​

បានផុស

នៅ

យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនប្រមាណ១៥០មកពីជាង១០ប្រទេសនឹងចូលរួមសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និង សត្វចិញ្ចឹមដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ដល់ ៣០ សីហា ឆ្នាំ២០២៤នៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រឹកទី ៣១កក្កដានេះនៅ​រាជធានីភ្នំពេញ លោក វីននី គណៈកម្មាធិការរៀបចំនិងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះមានក្រុមហ៊ុនចំនួន១៥០មកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស, កម្ពុជា,ចិន,កូរ៉េ,ម៉ាឡេស៊ី,ញ៉ូហ្សឺលែន.ប៉ូឡូញ,រុស្សី, តៃវ៉ាន់,ថៃ,អាមេរិកនិងវៀតណាមនឹងដាក់បង្ហាញផលិតផល បច្ចេកវិទ្យានិងសេវាកម្មជាច្រើនលើទំហំនៃការបង្ហាញ៣០០០ម៉ែត្រការ៉េហើយពិព័រណ៍នេះត្រូវបានព្យាករថានឹងមានអ្នកចូលទស្សនាចំនួន ៤៥០០ នាក់ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជានិងបណ្តាលប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេនិងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានបន្តថា៖« ព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យាក៏ដូចជាជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក»។

បើយោងតាមលោក វីននី ក្រៅពីការបង្ហាញផលិតផលនិងបច្ចេកវិទ្យានៅស្តង់ ស៊េរីថ្មីពិព័រណ៍ឆ្នាំនេះក៏ទាក់ទាញអ្នកទស្សនា អ្នកទិញដែលមានសក្កានុពល និង សកម្មភាពសំខាន់ៗជាច្រើនផងដែរតាមរយៈសិក្ខាសាលាដែលដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្មដែលផ្តោតទៅលើបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការទីផ្សារ, ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីវកម្ម។

ទន្ទឹមនឹងនេះអាជីវករអាចដាក់ពាក្យណាត់ជួបដោយផ្ទាល់នៅស្តង់ ជាមួយដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យ, និងបញ្ចប់កិច្ចសន្យាអាជីវកម្មប្រកបដោយប្រសិទ្ធភាព. អ្នករៀបចំនឹងជួយក្នុងការរៀបចំនិងកំណត់ពេលប្រជុំធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងពេលវេលា និង បង្កើន ប្រសិទ្ធភាពពាណិជ្ជកម្មសម្រាប់ភាគីទាំងពីរ។

លោកសង្ឃឹមថាការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៤៥ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម