សេដ្ឋកិច្ច
ចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជា នាំចូលសំបុកត្រចៀកកាំឆាប់ៗនេះ
អគ្គនាយកដ្ឋានគយចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសំបុកត្រចៀកកាំទៅទីផ្សាររបស់ខ្លួននៅខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣១ ខែកក្កដា នេះថា តាមព័ត៌មានពីក្រុមហ៊ុនផ្ដល់សេវាប្រឹក្សារបស់ចិន នៅខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ អគ្គនាយកដ្ឋានគយចិននឹងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ទៅទីផ្សារចិន។
លោក ស៊ុយ កុធាន ប្រាប់ថា សមាគម ត្រចៀកកាំខ្មែរ នឹងរៀបចំ សិក្ខាសាលាមួយនៅថ្ងៃទី ១៥ ខែ កញ្ញា ខាងមុខដើម្បីពិភាក្សាអំពី ការចុះកិច្ចព្រមព្រៀងទិញ-លក់សំបុកដើម្បីនាំទៅចិន។
បើតាមលោក ស៊ុយ កុកធាន ផលិតកម្មសំបុកត្រចៀកកាំ ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
បច្ចុប្បន្នតម្លៃសំបុកមិនទាន់កែច្នៃ មានការធ្លាក់ចុះថ្លៃបន្តិចប្រមាណ ១០ ភាគរយ ដោយសារតែការនាំចេញតាមរយៈច្រកវៀតណាម ទៅចិន តឹងតែង រួមផ្សំនឹងសេដ្ឋកិច្ចចិនមានបញ្ហាតិចតួច។
តម្លៃបច្ចុប្បន្ន ៥០០ ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកមិនទាន់កែច្នៃ ខណៈកែច្នៃហើយ ១ ២០០ សម្រាប់ទីផ្សារក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ